ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ព័ត៌មាន​រដ្ឋ​ឥស្លាម​ប្រកាស​​ពី​ការ​ស្លាប់​​កូនប្រុស​របស់ al-Baghdadi មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម


បុរស​ម្នាក់​អង្គុយ​នៅ​ក្បែរ​រូប​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al Assad ក្នុង​ពេល​បើក​ផ្លូវ​ចម្លោះ​ពី ក្រុង Homs ទៅ​ក្រុង Hama ឡើង​វិញ នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។
បុរស​ម្នាក់​អង្គុយ​នៅ​ក្បែរ​រូប​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al Assad ក្នុង​ពេល​បើក​ផ្លូវ​ចម្លោះ​ពី ក្រុង Homs ទៅ​ក្រុង Hama ឡើង​វិញ នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

មាន​សេចក្តី​រាយការណ៍​ថា កូន​ប្រុស​របស់ Abu Bakir al-Baghdadi មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្លាប់​នៅ​ក្នុង​បេសកកម្ម​វាយ​ប្រហារ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ក្នុង​ទីក្រុង​ ហូមស៍ ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ខាង​លិច។

បណ្តាញ​ព័ត៌មាន al-Nashir របស់​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចុះផ្សាយ​រូបថត​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឈ្មោះថា Hudhayfah al-Badri ដែល​គេ​សន្មត់​ថា ជាកូនប្រុស​របស់ al Baghdadi ហើយ​បាន​និយាយ​ថា ​ជន​នោះ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​មួយ​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​ដែល​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ហូមស៍​ហើយ​និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​ហៅថា Nusayriyyah។​

បណ្តាញ​ព័ត៌មាន​នោះ​រាយការណ៍​ថា «Hudhayfah al-Badri កូនប្រុស​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​អត្តឃាត​ប្រឆាំង​នឹងពួក Nusayriyyah និង​កងទ័ព​រុស្ស៊ី​នៅឯ​ស្ថានីយ​ថាម​ពល​ក្នុង​ទីក្រុងហូមស៍»។

យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​បាន​ឃើញ​របាយការណ៍ពីការ​ស្លាប់​របស់ al-Badri ក៏ប៉ុន្តែ ​បាន​បដិសេធ​ពុំ​ព្រម​ធ្វើ​ការ​បញ្ជាក់។

ទីបញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOAថា «វា​ជា​ការ​មិន​ត្រឹម​ត្រូវ​សម្រាប់​យើង​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​វាយ​ប្រហារ​លើ​កងទ័ព​នៅ​ខាង​ក្រៅ​ក្រុម​ចម្រុះ​នោះ។ យើង​មិន​មាន​អ្វី​ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ»។

Baghdadi ​មាន​ដើម​កំណើត​អ៊ីរ៉ាក់​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដគឺ Ibrahim Awad al-Badri បាន​ប្រកាស​បង្កើតរដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង Mosul នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២០១៤ហើយ​បាន​ឲ្យ​ខ្លួនឯង​ធ្វើ​ជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម។ សហរដ្ឋ​អាមេ​រិក​បាន​ប្រកាស​ក្បាល​មេដឹក​នាំ​រូប​នេះ ដែល​មានតម្លៃ២៥លាន​ដុល្លារ៕

XS
SM
MD
LG