ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា មូលដ្ឋាន​គ្រប់គ្រង​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ជិត​ដួល​រលំ


យុទ្ធជននៃកងកម្លាំងស៊ីរីគាំទ្រដោយអាមេរិកអង្គុយនៅក្រៅអគារមួយខណដែល(SDF) កំពុងប្រយុទ្ធជាមួយយុទ្ធជនរដ្ឋឥស្លាមក្នុងភូមិ Baghouz ប្រទេសស៊ីរីកាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩។
យុទ្ធជននៃកងកម្លាំងស៊ីរីគាំទ្រដោយអាមេរិកអង្គុយនៅក្រៅអគារមួយខណដែល(SDF) កំពុងប្រយុទ្ធជាមួយយុទ្ធជនរដ្ឋឥស្លាមក្នុងភូមិ Baghouz ប្រទេសស៊ីរីកាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សរសេរ​នៅ​លើ Twiiter ថា តំបន់​គ្រប់គ្រង​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម «ជិត​ដួល​រលំ» ហើយ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​នឹង​ទុក​ឲ្យ​យុទ្ធជន​រាប់​រយ​នាក់​នៃ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នោះ​បង្ក​ការ​ប៉ះពាល់​ធំធេង​ដល់​ប្រទេស​កំណើត​របស់​ពួកគេ ប្រសិនបើ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​បដិសេធ​មិន​ទទួល​យក​ពួកគេ​ទៅ​កាត់ទោស។

សារ​របស់​លោក Trump ដែល​សរសេរ​នៅ​រមណីយដ្ឋាន​កម្សាន្ត Mar-a-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ គឺ​ជា​ការ​លើក​ឡើង​ដំបូង​បង្អស់​របស់​លោក Trump អំពី ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម តាំង​ពី​លោក​និយាយ​ចុះ​និយាយ​ឡើង​អំពី​ការ​ប្រកាស​អំពី​រឿង​នេះ នៅ​សេតវិមាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

លោក Trump និយាយ​នៅ​ពេល​នោះ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​ការ​ប្រកាស​ដ៏​អស្ចារ្យ​ជា​ច្រើន​ទាក់ទិន​នឹង​ប្រទេស​ស៊ីរី និង​ជ័យជម្នះ​របស់​យើង​ក្នុង​ការ​កម្ចាត់​តំបន់​គ្រប់គ្រង​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។ រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ក្រោយ»។

ប៉ុន្តែ លោក Trump បាន​ប្រើ​សម្ដី​បែប​ផ្សេង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​លោក​បាន​ដាក់​សម្ពាធ​លើ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត ហើយ​នៅ​ពេល​នោះ​ដែរ លោក​បាន​ប្រកាស​ថា «តំបន់​គ្រប់គ្រង​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ជិត​ដួល​រលំ»។

លោក Trump និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​នៅ​ទ្វីប​អឺរ៉ុប​ឲ្យ​ទទួល​យក​យុទ្ធជន ISIS ជាង ៨ រយ​នាក់ ដែល​យើង​ចាប់​បាន​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​យក​ពួកគេ​ទៅ​កាត់ទោស។ ហើយ​វា​មិន​ល្អ​នោះ​ទេ ប្រសិនបើ​យើង​ត្រូវ​បង្ខំ​ចិត្ត​ដោះលែង​ពួកគេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG