ក្រុមអ្នកស៊ើបអង្កេតអសបនិយាយថាជនស៊ីវិលរាប់លាននាក់ក្នុងខេត្ត Idlib ដែលស្ថិត ក្រោមការហ៊ុមព័ទ្ធដោយកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៉ី និងក្រុមភេរវករគ្រប់ គ្រងតំបន់នោះ កំពុងប្រឈមនឹងមហន្តរាយមនុស្សធម៌។ ពួកគេកំពុងត្រូវការជំនួយ សង្គ្រោះបន្ទាន់។ គណៈកម្មការអន្តរជាតិស៊ើបអង្កេតបញ្ហាស៊ីរីដោយឯករាជ្យបាន ចេញរបាយការណ៍ចុងក្រោយមួយដែលគ្របដណ្តប់ពេលវេលាចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី១០ ខែមករា ដោយបានរកឃើញថាក្រុមយោធា កំពុងវាយប្រហារដ៏ ស្រួចស្រាល់លើកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៉ីដើម្បីគ្រប់គ្រងខេត្ត Idlib ពីក្រុម ភេរករ Hay’at Tahris al-Sham ដែលបាននាំទៅរកការព្រាត់ប្រាស់ខ្ចាត់ខ្ចាយ កម្រិតខ្ពស់មិនធ្លាប់មាន។
ក្នុងចំណោមពលរដ្ឋ៣លាននាក់ដែលជាប់គាំងក្នុងខេត្ត Idlib មានចំនួនប្រមាណ ១លាននាក់ដែលបានរត់គេចខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។
របាយការណ៍បានចោទប្រកាន់រុស្ស៉ីទំនងជាពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមចំពោះការទម្លាក់គ្រាប់បែកលើទីផ្សារកាលពីខែកក្កដា ដោយបានសម្លាប់មនុស្ស៤៣ នាក់ហើយនឹងម្តងទៀតនៅថ្ងៃទី១៦ ខែសីហា បានសម្លាប់មនុស្ស២០នាក់ក្នុងទីធ្លា មួយមានមនុស្សគេចពីផ្ទះសម្បែងស្នាក់នៅ ដែលរួមមានក្មេង៦នាក់ផងដែរ។ រុស្ស៉ី បដិសេធថានោះមិនមែនជាយន្តហោះខ្លួនទេ៕