ទូក​ជន​ចំណាកស្រុក​ពី​ប្រទេស​លីប៊ីឆ្ពោះ​ទៅ​អ៊ីតាលី​បាន​លិច

Participantes do Congresso Mundial de Pai Natais visitam a estátua da Pequena Sereia em Copenhaga, Dinamarca.

ទូកមួយ ​ដែលមានជន​ចំណាកស្រុក​ជិះពេញ ​ហើយដែល​បាន​ចេញ​ដំណើរពី​ប្រទេស​លីប៊ី​ឆ្ពោះ​ទៅកាន់ប្រទេស​អ៊ីតាលី ​បាន​លិច។​ អាជ្ញាធរ​បារម្ភថា​ មាន​មនុស្ស​ប្រមាណ​ ២០០នាក់​ត្រូវ​បាន​ស្លាប់​ តែ​គេ​មិន​ទាន់​ដឹង​អំពី​ចំនួន​មនុស្ស​ពិត​ប្រាកដ​ទេ។

​មន្ត្រី​នានា​និយាយ​ថា ​ឆ្មាំ​សមុទ្រ​ប្រទេស​លីប៊ី​បាន​សង្គ្រោះ​មនុស្ស​ជាង​ ២០០នាក់​ផ្សេង​ទៀត​ពី​ទូក​មួយ​ទៀត​នៅ​ក្នុង​សមុទ្រ​ជិត​ទីក្រុង​ Zuwara ​ប្រទេស​លីប៊ី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ​មន្រ្តី​សន្តិសុខ​និយាយ​ថា​ ភាគ​ច្រើននៃ​ជន​ចំណាក​ស្រុក​ទាំង​នោះ​ គឺ​មក​ពី​តំបន់​វាល​ខ្សាច់​សាហារ៉ា​នៅ​អាហ្វ្រិក​ខាងត្បូង​ ប្រទេស​បាគីស្ថាន​ ស៊ីរី ម៉ាឡេស៊ី និង​បង់ក្លាដែស។​

ជន​ចំណាក​ស្រុក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​ Reuters ថា ​ទូក​នេះ​មាន​ស្ថានភាព​គ្រោះថ្នាក់។​ គាត់​និយាយ​ថា​ គេតែងតែ​និយាយ​ថា ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​លីប៊ី​គឺ ​ជា​ដំណើរ​មរណៈ​ តែ​ឥឡូវ​គេ​ហៅ​ថា​ ផ្នូរខ្មោច​នៅ​សមុទ្រ​មេឌីទែរ៉ានេ។ ​អាជ្ញាធរ​និយាយថា​ មនុស្ស​យ៉ាង​តិច​២.៤០០​នាក់​បាន​ស្លាប់នៅពេល​ព្យាយាមធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​តាម​ទូក​នៅឆ្នាំនេះ​ ដែល​ជា​តួលេខ​មនុស្ស​ស្លាប់​ច្រើន​ជាង​ឆ្នាំមុន៕