ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​កុប្បកម្ម​របស់​ប្រទេស​ម៉ាសេដ្ឋាន​ប្រឈម​មុខ​នឹង​ជន​ទេសន្តរ​ប្រវេសន៍​នៅ​ព្រំដែន


ជន​ទេសន្តរប្រវេសន៍​ម្នាក់​ដែល​អោប​ក្មេង​ប្រុស​ម្នាក់​ប្រតិកម្ម​ទៅ​ប៉ូលិស​ កំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​នៅ​ព្រំដែន​ ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្រិក​ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ប្រទេស​ម៉ាសេដ្ឋាន (Macedonia) បានប្រកាស​ថា​ ខ្លួន​នឹង​អនុញ្ញាតឱ្យ «ជន​ទេសន្តរប្រវេសន៍​ខុស​ច្បាប់​មួយចំនួន​ដោយ​មាន​កម្រិត ដែល​ពួកគេ​មក​ពី​ប្រភេទនៃ​ក្រុមជន​ងាយ​រងគ្រោះ» ចូល​ក្នុង​ប្រទេស​នេះ បន្ទាប់​ពី​ប៉ូលិស​ដែល​ទប់ទល់​នឹង​កុប្បកម្ម​បាន​ប្រឈម​មុខ​នឹង​ជន​ទេសន្តរប្រវេសន៍​ដែល​ខឹង​សំបារ​ដែល​ជាប់គាំង​នៅ​ក្នុង​កន្លែង​គ្មាន​មនុស្ស​រស់​នៅ ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ក្រិក។

ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​ ជន​ទេសន្តរប្រវេសន៍ «ដែល​ងាយ​នឹង​រងគ្រោះ» នឹង​ត្រូវ​ជួយ​ទៅ​តាម​លទ្ធភាព​របស់​រដ្ឋ។​ ប្រទេស​ម៉ាសេដ្ឋាន​មិន​បាន​និយាយ​ថា​តើ​ជន​ដែល​ងាយ​រងគ្រោះ​ជា​ជន​ប្រភេទ​ណា​ទេ។​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ជន​ទេសន្តរប្រវេសន៍​រាប់​រយ​នាក់​បាន​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​ក្រិក​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន។​

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ប៉ូលិស​បាន​ប្រើ​គ្រាប់​បែក​ផ្សែង គ្រាប់​បែក​ដៃ​ និង​របាំង​បន្លា​លួស​ដើម្បី​រុញ​ច្រាន​ហ្វូង​ជន​ទេសន្តរប្រវេសន៍​ដែល​មាន​ច្រើន​នៅ​ពេល​យប់​ដែល​បាន​ទាមទារ​ឆ្លងកាត់​ប្រទេស​ម៉ាសេដ្ឋាន​ទៅ​កាន់​ប្រទេស​នៃ​សហភាព​អឺរ៉ុប។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេសម៉ាសេដ្ឋាន​បាន​ប្រកាស​ភាព​មាន​អាសន្ន​ហើយ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បញ្ជូន​ពួក​ទាហាន​ទៅ​កាន់​ព្រំដែន​ខ្លួន​ជាមួយ​ប្រទេស​ក្រិក​ដើម្បី​បញ្ឈប់​ជន​ទេសន្តរប្រវេសន៍​ខុស​ច្បាប់​កុំ​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស៕

XS
SM
MD
LG