Medvedev៖ វៀតណាម​កៀក​នឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​តំបន់​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​រុស្ស៊ី

លោក Dmitry Medvedev (ខាងឆ្វេង) ​កំពុង​បំពេញ​ទស្សនៈ​កិច្ច​​ជាផ្លូវការ​រយៈ​ពេល​២​ថ្ងៃ​ទៅ​កាន់​ប្រទេស​​វៀត​ណាម​ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ ហើយ​បាន​ធ្វើ​ការចរចា​ជាមួយ​នាយករដ្ឋ​មន្រ្តី Nguyen Tan Dung (ខាងស្តាំ) ។

នាយក​រដ្ឋ​មន្រ្តី Dmitry Medvedev ​នៃ​ប្រទេស​រុស្ស៊ី ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​វៀតណាម​បាន​ខិត​ចូលកាន់​តែ​ជិត​ទៅ​នឹង​ការ​ព្រម​ព្រៀង​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋ​កិច្ច​អឺរ៉ុប​អាស៊ី​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី។

​លោក ​បាន​ទស្សន៍​ទាយ​ថា ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​របស់​រុស្ស៊ី​ជាមួយ​វៀតណាម ​អាចកើន​ឡើង​៤​ដងទៅ​ដល់​១០​ពាន់​លាន​ដុល្លារក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទៀត។​ភាគី​ទាំង​២ ​ក៏​បាន​ព្រម​ព្រៀង​គ្នាក្នុង​ការ​ពង្រីកការ​រុករក​ប្រេង និង​ឧស្ម័ននៅ​ក្នុងស​មុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ផង​ដែរ។

លោក Medvedev ​កំពុង​បំពេញ​ទស្សនៈ​កិច្ចជាផ្លូវការ​រយៈ​ពេល​២​ថ្ងៃ​ទៅ​កាន់​ប្រទេសវៀត​ណាម​ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ ហើយ​បាន​ធ្វើ​ការចរចា​ជាមួយ​នាយករដ្ឋ​មន្រ្តី Nguyen Tan Dung ។

ដោយ​មាន​ការ​ព្រួយ​កង្វល់​ពី​ការ​កើនឡើង​នូវឥទ្ធិពល​របស់​ចិន រដ្ឋាភិបាល​វៀត​ណាម ​បាន​ស្វះស្វែង​ពង្រឹង​ចំណង​ទាក់​ទង​ពាណិជ្ជកម្ម​ និង​យោ​ធា​ជាមួយ​មហា​អំណាច​ពិភពលោក ​រួមមាន​សហរដ្ឋ​អាមេរិក​ដែល​ជាអតីត​សត្រូវ និង​ប្រទេស​ជប៉ុន។ វៀត​ណាមនិង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ការ​ច្របូក​ច្របល់​នឹងនៅ​ក្នុង​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជុំវិញ​ការទាម​ទារ​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​នោះនៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Medvedev ​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋ​កិច្ច​អឺរ៉ុបឬ (EEU)ជាសហគមន៍​សេដ្ឋ​កិច្ច​ដែល​រួមមាន​ប្រទេស​បេឡារុស ​និង​កាហ្សាក់​ស្ថាន​ ​នឹង​ជួយ​លើក​កម្ពស់​ចំណង​ទាក់​ទង​សេដ្ឋកិច្ច៕