អង្គការសប្បុរសធម៌ខាងវេជ្ជសាស្ត្រ ក្រុមគ្រូពេទ្យគ្មានព្រំដែន បានថ្កោលទោសការទម្លាក់គ្រាប់បែកធុងទៅលើមន្ទីរពេទ្យមួយក្នុងផ្នែកមួយកាន់កាប់ដោយពួកឧទ្ទាមនៅក្នុងខេត្ត Homs ដែលមានសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
អង្គការនេះដែលមានឈ្មោះតាមអក្សរកាត់ជាភាសាបារាំងថា MSF បាននិយាយថាការទម្លាក់គ្រាប់បែកទាំងនេះបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់និងបានធ្វើឱ្យមនុស្ស៤៧នាក់ទៀតរងរបួស។ ពាក់កណ្តាលនៃជនត្រូវរបួសជាស្ត្រីនិងកុមារមានអាយុតិចជាង១៥ឆ្នាំ។
អង្គការ MSF បាននិយាយថាមន្ទីរពេទ្យនេះបានត្រូវវាយប្រហារពីរដងកាលពីថ្ងៃសៅរ៍។ ក្រុមនេះបានបន្តថាឧទ្ធម្ភាគចក្រមួយគ្រឿងបានទម្លាក់គ្រាប់បែកធុងទីមួយលើតំបន់មួយមានមនុស្សរស់នៅនៅជិតក្រុង Homs បណ្តាលឱ្យបុរសមា្នក់និងក្មេងស្រីម្នាក់បានស្លាប់និងធ្វើឱ្យមនុស្ស១៦នាក់ទៀតរងរបួស។ បន្ទាប់ពីអ្នកជំងឺទាំងនេះបានបញ្ជូនទៅមន្ទីរពេទ្យនោះ មានការទម្លាក់គ្រាប់បែកធុង៣ទៀតនៅជិតនោះ នាំឱ្យមនុស្សម្នាក់ស្លាប់និងមានមនុស្ស៣១នាក់ទៀតរងរបួសនិងបុគ្គលិកមន្ទីរពេទ្យ នេះតាមការប្រាប់ឱ្យដឹងដោយអង្គការ MSF៕