ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​៦នាក់ បាន​លង់​ទឹកស្លាប់ នៅពេល​ដែល​ទូក​របស់​ជន​ចំណាក​ស្រុក​បាន​លិច


អ្នក​ជួយ​សង្រ្គោះ​លើក​ទារក​ ខណៈ​ដែល​មាន​ការ​ជួយ​សង្រ្គោះ​ជនចំណាកស្រុក​ និង​ជនភៀសខ្លួន​ពី​ទូក​ពោង​នៅ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​កោះ​ Lesbos របស់​ក្រិក​។
អ្នក​ជួយ​សង្រ្គោះ​លើក​ទារក​ ខណៈ​ដែល​មាន​ការ​ជួយ​សង្រ្គោះ​ជនចំណាកស្រុក​ និង​ជនភៀសខ្លួន​ពី​ទូក​ពោង​នៅ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​កោះ​ Lesbos របស់​ក្រិក​។

យ៉ាង​ហោច​ណាស់ មាន​ក្មេង​៦​នាក់​បាន​លង់​ទឹក​ស្លាប់​ កាល​ពី​ថ្ងៃ​សុក្រ​នៅក្នុង​ឧបទ្ទវហេតុ​ពីរ​ ខណៈ​ដែល​ទូក​របស់​ពួកគេ​បាន​លិច​នៅ​ក្នុង​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ប្រទេស​តួកទី នៅពេលពួកគេ​ប្រថុយ​ឆ្លង​ទៅ​កាន់​ប្រទេស​ក្រិក។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​តួកគី។

ទីភ្នាក់ងារ​សារព័ត៌មានAnatolia បានរាយការណ៍​ថា ទូក​មួយ​ដែល​ដឹក​ជន​ចំណាក​ស្រុក​ស៊ីរី​ និង​អាហ្វហ្គានីស្ថាន​ចំនួន​៥៥​នាក់​បាន​លិច ដោយ​សារ​ខ្យល់​បក់​បោក​ខ្លាំង​និង​រលក​ធំៗ​នៅ​ក្បែរ​ទីក្រុងAyvacik ខណៈ​ដែល​ជន​ចំណាក​ស្រុក​ទាំង​នោះ​ព្យាយាម​ឆ្លង​ទៅ​កាន់​កោះ Lesbos.របស់​ប្រទេស​ក្រិក។

ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​រកឃើញ​សាកសព​កុមារ​អាហ្វហ្គានីស្ថាន​ចំនួន​ ៤​នាក់ ដែល​បាន​លង់​ទឹក​នៅ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នោះ។

សារព័ត៌មានAnatolia ក៏​បាន​រាយការណ៍​ថា ក្មេង​ពីរ​នាក់​ក៏​បាន​លង់ទឹក​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​មួយ​ទៀត ខណៈ​ដែល​ទូក​របស់​ពួកគេ​ក្រឡាប់​ដោយ​សារ​អាកាសធាតុ​អាក្រក់​ នៅពេលពួកគេ​ព្យាយាម​ឆ្លង​ទៅ​កាន់​កោះ Kos របស់​ប្រទេស​ក្រិក។ គេ​នៅ​មិន​ទាន់​ស្គាល់​សញ្ជាតិ​របស់​ក្មេង​ទាំង​ពីរនាក់​នេះ​បាន​ភ្លាម​ៗ​នៅឡើយ​ទេ។

ប្រទេស​តួកគី ដែល​ទទួល​យក​ជនភៀសខ្លួន​ពី​ស៊ីរី ជាង​២លាន​នាក់​ហើយនោះ បានក្លាយ​ជា​ទីកន្លែង​ឆ្លងកាត់​ដ៏​សំខាន់​សម្រាប់​ជន​ភៀសខ្លួន​ពី​សង្គ្រាម​ ដែលកំពុង​ស្វែង​រក​ទ្រនុំ​ដ៏​ល្អ​ប្រសើរ​នៅ​ទ្វី​បអឺរ៉ុប៕

XS
SM
MD
LG