មហា​បាតុកម្ម​តវ៉ា​និង​កិច្ចចរចា​ដើម្បី​ទម្លុះទម្លាយភាព​ជាប់គាំង​នយោបាយ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ ក្នុងការ​ដឹកនាំ​ការដើរ​ដង្ហែ​បាតុកម្ម​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី ១៥​ ខែកញ្ញា ឆ្នាំ២០១៣។

Your browser doesn’t support HTML5

មហា​បាតុកម្ម​តវ៉ា​និង​កិច្ចចរចា​ដើម្បី​ទម្លុះទម្លាយភាព​ជាប់គាំង​នយោបាយ


វ៉ាស៊ីនតោន៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃអង្គារ​ស្អែក​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​មុន​ពេល​កិច្ចប្រជុំ​សភា​ដំបូង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ។ នេះ​ជា​ការ​អះអាង​របស់​លោក​សម រង្ស៉ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

គណបក្ស​ទាំងពីរ​ក្នុង​សមាស​ភាព​ដដែល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ លោក​សម​ រង្ស៉ី ​គ្រោងនឹង​ជួបប្រជុំ​នៅមន្ទីរ​សភា​ ដើម្បី​ពិភាក្សារ​បន្ត​ទៅ​លើ បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​ព្រមព្រៀង​គ្នា​គឺ​រួមទាំង​រឿង​បង្កើត​គណៈ​កម្មាការ ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​រឿង​ភាព​មិន​ប្រក្រតី​រឿង​វិវាទ​នៃ​ការបោះឆ្នោត​និង​រក​ យុត្តិធម៌​ហើយនឹង​ការពិត​ជូន​ម្ចាស់​ឆ្នោត។ លោក​ សម រង្ស៉ី​បាន​ធានា​ចំពោះ ពលរដ្ឋ​ថា​លោក​នឹង​មិន​ក្បត់​ពលរដ្ឋ​ម្ចាស់​សន្លឹក​ឆ្នោត និង​មិន​ក្បត់​ចំពោះ​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​ទេ នៅ​ពេល​ធ្វើការ​ចរចា​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​សម រង្ស៉ី​បាន​អះអាង​ថា​ការជួប​គ្នានេះ​គឺធ្វើឲ្យ​ស្ថានការ​នយោបាយ​និង ​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​មានភាព​ធូស្រាល​ដោយ​ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​ទប់​ស្គាត់​អំពើ​ហិង្សា៕