ប្រទេសម៉ាឡេស៊ីបានបញ្ជូនកាកសំណល់ប្លាស្ទិកចំនួន១៥០កុងតឺន័រ ទៅកាន់ប្រទេសចំនួន១៣ ចាប់តាំងពីត្រីមាសទី៣ឆ្នាំមុន ហើយរដ្ឋមន្ត្រីក្រសួងបរិស្ថានបានព្រមានកាលពីថ្ងៃចន្ទថាប្រទេសណាដែលចង់ក្លាយជាធុងសំរាមពិភពលោកអាចស្រមៃអំពីការទទួលយកសំរាមទាំងនោះ។
ការដឹកជញ្ជូនតាមនាវាចំពោះសំរាមដែលម៉ាឡេស៊ីមិនចង់បាននោះ ត្រូវគេប្តូរទិសដៅនៃការបញ្ចូនមកកាន់ប្រទេសអាស៊ីអាគ្នេយ៍វិញ ដោយសារតែចិនបានទប់ស្កាត់ការនាំចូលកាកសំណល់ប្លាស្ទិកកាលពីឆ្នាំ២០១៨ តែប្រទេសម៉ាឡេស៊ីនិងប្រទេសកំពុងអភិវឌ្ឍន៍បានតវ៉ាអំពីរឿងនេះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន Yeo Bee Yin បាននិយាយថាមានកុងតឺន័រចំនួន១១០ទៀតនឹង ត្រូវបញ្ជូននៅពាក់កណ្តាលឆ្នាំនេះ។
ក្នុងចំណោម១៥០ កុងតឺន័រ មាន៤៣ត្រូវបញ្ជូនទៅកាន់ប្រទេសបារាំង ៤២ ត្រូវបញ្ជូនទៅកាន់អង់គ្លេស ១៧ ទៅកាន់អាមេរិក ១១ ទៅកាន់កាណាដា និង១០ ទៀតទៅកាន់ប្រទេសដូចជាជប៉ុន សិង្ហបុរី ចិន អេស្បាញ ដែនដីហុងកុងជាដើម៕