គេសង្កេតឃើញមានការវិវត្តន៍ច្រើនខាងផ្នែកនយោបាយក៏ដូចជាសិទ្ធិមនុស្សមុននឹងឈានទៅដល់ការបោះឆ្នោតនេះ។
វ៉ាស៊ីនតោន៖ ការបោះឆ្នោតជាតិដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងសមាជិកសភាថ្មីនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។ គេសង្កេតឃើញមានការវិវត្តន៍ច្រើនខាងផ្នែកនយោបាយក៏ដូចជាសិទ្ធិមនុស្សមុននឹងឈានទៅដល់ការបោះឆ្នោតនេះ។
ខាងគណបក្សប្រឆាំងបានបង្រួបបង្រួមគ្នាដើម្បីជាការជំរុញមួយវគ្គចុងក្រោយនេះដើម្បីប្តូរនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចជាច្រើនទសវត្សរ៍។ រីឯគណបក្សកាន់អំណាចក៏បានខិតខំប្រឹងប្រែងបកស្រាយពន្យល់ពីបញ្ហាព្រំដែននិងបង្ហាញចេតនាក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលរីករាលដាលកាន់តែខ្លាំងក្នុងសង្គមកម្ពុជា។ នៅលើជ្រុងនៃសិទ្ធិមនុស្សមានសកម្មជនសិទ្ធិមនុស្សនិងអ្នកការពារធនធានធម្មជាតិត្រូវបានបាញ់សម្លាប់និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។
ចូលរួមជាវាគ្មិនប្រចាំខែដើម្បីពិភាក្សាពីបញ្ហាទាក់ទងនឹងការបោះឆ្នោតក្នុងខែនេះលោកអ៊ូ វីរៈនាយកមជ្ឈណ្ឌលសិទ្ធិមនុស្សផ្តល់ការពិភាក្សាទាក់ទងនឹងបញ្ហាប្រឈមដែលគណបក្សនានាត្រូវដោះស្រាយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ។

Your browser doesn’t support HTML5