ភ្នំពេញ៖ ថ្វីបើទទួលបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះក្តី មេដឹកនាំគណបក្សនយោបាយមួយចំនួនហាក់ដូចជាមិនបានបាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេនៅតែមានសុទិដ្ឋិនិយមនៅឡើយ ហើយបានប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីស្តារកិត្តិយសនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅប្រាំឆ្នាំខាងមុខទៀត។
យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាមានតែគណបក្សចំនួន២តែប៉ុណ្ណោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ចំណែកឯគណបក្ស៦ទៀតមិនមានអាសនៈក្នុងរដ្ឋសភានោះទេ។
លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា គណបក្សរបស់លោកនឹងកោះប្រជុំសមាជិកទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដើម្បីពង្រឹងគោលជំហរ គោលនយោបាយក្រោយពីចាញ់ឆ្នោតលើកនេះ។
លោកនិយាយថា៖ «ការពង្រឹងអំពីគោលនយោបាយដែលមានកន្លងមកហើយយើងត្រូវមើលសន្ទុះ និងទឹកចិត្តប្រជាពលរដ្ឋរបស់យើង។ នៅពេលនេះគេត្រូវការអ្វី? គេចង់បានអ្វី? អញ្ចឹងខ្ញុំនឹងយកបញ្ហាទាំងអស់នេះមកដើម្បីពិភាក្សាគ្នាសម្រាប់ដាក់នូវគោលនយោបាយបន្ថែម ឬគោលនយោបាយថ្មីដើម្បីតម្រូវទៅតាមអ្វីដែលប្រជាពលរដ្ឋចង់បានគឺជាសារៈសំខាន់ដែលជាការពាក់ព័ន្ធដល់គោលនយោបាយនិងសកម្មភាពតទៅមុខទៀត»។
គណបក្សរាជានិយមនេះធ្លាប់ទទួលជ័យជម្នះផ្តាច់មុខកាលពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែគណបក្សនេះបានធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់ ក្រោយពីមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០០៨ គណបក្សនេះបានជ្រុះកៅអីពី៥៨នៅឆ្នាំ១៩៩៣មកត្រឹម២ពីកៅអីប៉ុណ្ណោះក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។ គណបក្សហ៊្វុនស៊ីនប៉ិចហៀបនឹងបានអាសនៈតំណាងរាស្ដ្រចំនួនមួយក្នុងខេត្តបន្ទាយមានជ័យក្នុងការបោះឆ្នោតលើកនេះ ប៉ុន្តែគណបក្សនេះបានខ្វះសំឡេងយ៉ាងប្រផិតប្រផើយ។
លោកញ៉ឹក ប៊ុនឆៃអះអាងថា ការចាញ់ឆ្នោតរបស់គណបក្សហ៊្វុនស៊ីនប៉ិចលើកនេះគឺដោយសារមានការកេងបន្លំសន្លឹកឆ្នោតនិងភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ លោកបន្ថែមថា គណបក្សរបស់លោកនឹងពិនិត្យឡើងវិញពីតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ភាពមិនប្រក្រតីគឺជាចំណោទមួយយ៉ាងសំខាន់ ដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ បានទាមទារឲ្យមានការដោះស្រាយដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។
លោកក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ចាត់ទុកថា អំពើអយុត្តិធម៌ ភាពមិនប្រក្រតី ដែលកើតមាននៅក្នុងអំឡុងពេលបោះឆ្នោតអាណត្តិនេះគឺជាបទពិសោធន៍មួយសម្រាប់ការរៀបចំយុទ្ធសាស្ត្រថ្មីក្នុងគណបក្សរបស់លោក។
លោកនិយាយថា៖ «មានការត្រិះរិះពិចារណាដើម្បីស្វែងរកអ្វីដែលជាកំហុស អ្វីដែលជារឿងអយុត្តិធម៌ អ្វីដែលជារឿងមិនប្រក្រតីសម្រាប់ការបោះឆ្នោតនេះ។ ខ្ញុំត្រូវសិក្សារៀនសូត្របន្ថែមទៀតដើម្បីរកដំណោះស្រាយសម្រាប់ពេលក្រោយទៀត ជូនប្រជាពលរដ្ឋ និងការរៀបចំយុទ្ធសាស្ត្ររបស់គណបក្សខ្ញុំ។ ខ្ញុំត្រូវរៀបចំច្បាស់លាស់ ពង្រឹងមនុស្សឲ្យបានច្បាស់លាស់»។
ថ្វីបើដូច្នេះក្តី លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឲ្យដឹងថា ទោះបីជាគណបក្សរបស់លោកមិនទាន់បានទទួលជោគជ័យក៏ដោយ ក៏លោកមិនមានអ្វីត្រូវកែលម្អនោះទេនៅក្នុងគោលនយោបាយរបស់ខ្លួននោះ ក៏ប៉ុន្តែត្រូវផ្តោតលើការពង្រឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
លោកថ្លែងថា៖ «រឿងធំជាងគេបំផុតគឺការយល់របស់ប្រជាពលរដ្ឋ ហើយយើងផ្តោតទៅលើការយល់។ សំខាន់បំផុតគឺប្រព័ន្ធផ្សព្វផ្សាយ យើងផ្តោតទៅលើការទាមទារប្រព័ន្ធផ្សព្វផ្សាយឲ្យបានច្រើន។ រឿងនេះគឺជារឿងយុទ្ធសាស្ត្ររបស់យើងក្នុងការធ្វើឲ្យប្រជាពលរដ្ឋបានយល់។ យើងនឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ អញ្ចឹងការងាររបស់យើងគឺគ្មានអ្វីត្រូវកែលម្អនោះទេ គឺមានតែបង្កើនតាមផ្លូវដែលយើងធ្លាប់ធ្វើ»។
គណបក្សប្រជែងតូចៗត្រូវគេមើលឃើញថា មិនមានមធ្យោបាយគ្រប់គ្រាន់ក្នុង ឱកាសឃោសនាស្វែងរកសំឡេងឆ្នោតទេ កាលពីចន្លោះខែមិថុនានិងខែកក្កដានោះ។គណបក្សទាំងនោះធ្វើការឃោសនាជាទ្រង់ទ្រាយតូចៗនិងធ្វើការចែកខិតបណ្ណជាជាងរៀបចំក្បួនដង្ហែ។
ក្រៅពីនោះគណបក្សតូចៗទាំងនេះច្រើនតែបង្ហាញវត្តមានតែក្នុងអំឡុងពេលបោះឆ្នោតតែប៉ុណ្ណោះ។
លោកចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ក៏បានសម្លឹងមើលការរៀបចំយុទ្ធសាស្ដ្រឡើងវិញដែរ។
លោកនិយាយថា៖ «គណបក្សសាធារណរដ្ឋនឹងរៀបចំឲ្យមានបក្ស ពួកនៅតាមភូមិ ឃុំ ស្រុក និងខេត្តបន្តទៀតទូទាំងប្រទេសដើម្បីចូលប្រឡងប្រណាំងគ្នានៅអាណត្តិ២០១៨»។
លោកសេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលនេះ គណបក្សរបស់លោកនៅមិនទាន់មានគម្រោងធ្វើការផ្លាស់ប្តូរគោលនយោបាយអ្វីនៅឡើយទេ ដោយសារការបោះឆ្នោតសម្រាប់អាណត្តិក្រោយមានរយៈពេលវែងទៅមុខទៀត៕