បណ្ដា​រដ្ឋមន្ត្រី និង​សមាជិក​សភា​លីបង់​លាលែង​ពី​តំណែង ក្រោយ​ហេតុការណ៍​​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​បង្ហាញ​ពី​ការខូចខាត​ដែល​បណ្តាល​មក​ពី​ការផ្ទុះ​កាលពី​ថ្ងៃអង្គារ​ទី៤ ខែសីហា ឆ្នាំ២០២០ នៅក្នុង​តំបន់​កំពង់ផែ​នៃ​ទីក្រុង​បេរូត ប្រទេស​លីបង់ ដែល​បាន​ថត​នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​មួយ​ចំនួន​​ទៀត​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​តែ​ពិចារណា​លាលែង​ពី​តំណែង​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លីបង់​អ្នកស្រី Marie-Claude Najm បាន​លាលែង​ពី​តំណែង ដែល​នេះ ​គឺ​ជា​រដ្ឋមន្ត្រី​ទី​បី​ហើយ ដែល​នឹង​ចាកចេញ​ពី​គណៈរដ្ឋមន្ត្រី ចាប់​តាំង​ពី​មាន​ការ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​រដ្ឋធានី​បេរូត​ កាល​ពី​សប្ដាហ៍​មុន។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក Demanios Kattar បាន​លាលែង​ពី​តំណែង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អ្នកស្រី Manal Abdel-Samad បាន​លាលែង​ពី​តំណែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

រដ្ឋមន្ត្រី​មួយ​ចំនួនទៀត​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​តែ​ពិចារណា​លាលែង​ពី​តំណែង​ផង​ដែរ។ ​

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ម៉ោង​ក្នុង​ប្រទេស​លីបង់។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ សមាជិក​សភា​យ៉ាង​ហោច​ណាស់​ចំនួន ៣ នាក់​បាន​ប្រកាស​ថា ពួកគេ​នឹង​លាលែង​ពី​តំណែង​នៅ​រដ្ឋសភា ដែល​គ្រោង​នឹង​ប្រជុំ​សមាជ​នៅ​ចុង​សប្ដាហ៍​នេះ។

បណ្ដា​មេដឹកនាំ​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​រក​ប្រាក់​ជិត ៣០០ លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​លីបង់​ស្ដារ​ស្ថានភាព​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ ដោយសារ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រដ្ឋធានី​បេរូត​នេះ៕