ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ធ្វើ​ទស្សនកិច្ច​នៅ​លីបង់​ខណៈ​ការ​ស្វែង​រក​អ្នក​រស់រាន​ពី​ការ​ផ្ទុះ​មាន​​​បន្ត


អ្នក​ពន្លត់អគ្គិភ័យ​បារាំង​ម្នាក់​និង​សុនខ​មួយ​ក្បាល​កំពុង​រុករក​ជណរងគ្រោះ​ក្រោម​គំនរអគារ​បាក់បែក​ក្នុង​ការ​ផ្ទុះ​កាលពី​ថ្ងៃអង្គារ​នៅ​ទីក្រុង Beirut​ ប្រទេស​លីបង់កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ២០២០។
អ្នក​ពន្លត់អគ្គិភ័យ​បារាំង​ម្នាក់​និង​សុនខ​មួយ​ក្បាល​កំពុង​រុករក​ជណរងគ្រោះ​ក្រោម​គំនរអគារ​បាក់បែក​ក្នុង​ការ​ផ្ទុះ​កាលពី​ថ្ងៃអង្គារ​នៅ​ទីក្រុង Beirut​ ប្រទេស​លីបង់កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ២០២០។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បន្ត​ស្វែង​រក​អ្នក​នៅ​រស់​រាន​ពី​ការ​ផ្ទុះ​ដ៏​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទី​ក្រុង​បេរូត​ប្រទេស​លីបង់​ខណៈ​ដែល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ព្រមាន​ថា​ប្រទេស​លីបង់​កាន់តែបន្ត​ចុះ​ខ្សោយ​ប្រសិន​បើ​គ្មាន​កំណែ​ទម្រង់។

ក្រសួង​សុខាភិបាល​លីបង់​និយាយ​ថា​មក​ទល់​នឹង​ពេល​នេះចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១៣៧​នាក់ និង​អ្នក​របួស​សរុប​ជាង​៥.០០០​នាក់​ពី​ការ​ផ្ទុះ​ដ៏ ខ្លាំង​នេះ ហើយ​ក្រុម​មន្ត្រី​រំពឹង​ថា​ចំនួន​នេះ​នឹង​កើន​ឡើង​ទៀត។

នៅ​ពេល​នេះ​គណៈរដ្ឋមន្ត្រី​លីបង់​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រយៈ​ពេល​២​សប្តាហ៍ និង​បាន​បញ្ជា​ឲ្យ​យោធាឃុំឃាំង​ឲ្យ​នៅ​ផ្ទះ​នូវ​រាល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​ឧប្បទ្ទវហេតុ​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​នៅ​ឃ្លាំង​ដែល​មាន​ស្តុក​ជាតិ​ផ្ទុះ​នេះ។

ពួកអាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ពីមូលហេតុ​អ្វីដែល​បាន​នាំឲ្យមាន​ការផ្ទុះ​នេះ ហើយ​ពួក​មេដឹកនាំ​បាន​ផ្តោត​លើ​អ្វីដែល​ពួកគេ​បាន​និយាយ​ថា​ជា​សារធាតុ​អាម៉ូនីញ៉ូមនីត្រាត​រាប់​តោន​ដែល​ត្រូវ​បាន​ស្តុកទុក​នៅឯឃ្លាំង​កំពង់ផែ​៦ឆ្នាំមក​ហើយ។

ប្រទេស​បារាំងដែល​ជា​អតីត​អាណាព្យាបាល​អាណានិគម​របស់​លីបង់ បាន​បញ្ជូន​គ្រូពេទ្យ​សង្គ្រោះ​បន្ទាប់​និង​សម្ភារៈ​ពេទ្ររាប់​សិប​តោន​ទៅកាន់ក្រុង​បេរូត។ ប្រធានាធិបតី​បារាំង​លោក Macron ដែល​បាន​ទៅ​ទស្សនា​លីបង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជួប​មេដឹកនាំ​នយោបាយ​និយាយ​ថា ទស្សនកិច្ច​របស់​លោក​ជាឱកាស​ជជែក​គ្នា​ដោយដោយ​ត្រង់ៗ​និង​តឹងតែង​ជាមួយ​មេដឹកនាំ​និង​ស្ថាប័ន​នយោបាយ​លីបង់៕

XS
SM
MD
LG