មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ ពលរដ្ឋនៅទីក្រុងបេរូត ប្រទេសលីបង់ ត្រូវប្រឈមនឹងទិដ្ឋភាពខ្ទិចខ្ទីនៃផ្ទះសម្បែង រថយន្ត ទីសក្ការៈបូជា និងសំណង់អគារជាច្រើន ដែលរងការខូចខាតយ៉ាងដំណំ។ មនុស្សយ៉ាងហោចណាស់ ១០០នាក់ បានស្លាប់ និងប្រមាណ ៤.០០០នាក់ បានរងរបួស ខណៈទីក្រុងកំពង់ផែមួយនេះត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ គេនៅមិនទាន់ដឹងអំពីមូលហេតុដែលបង្កជាហេតុការណ៍ផ្ទុះនេះនៅឡើយទេ ប៉ុន្តែបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងក្នុងតំបន់កំពង់ផែ ដែលមានឃ្លាំងស្ដុកផាវ៕
កម្រងរូបភាព៖ ពលរដ្ឋលីបង់នៅក្រុងបេរូតប្រឈមការខូចខាតយ៉ាងដំណំ ក្រោយហេតុការណ៍ផ្ទុះដ៏កម្រមួយ

1
ពលរដ្ឋក្រុងបេរូតកាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ពិនិត្យរថយន្តរបស់ពួកគេ ដែលបានរងការខូចខាតបន្ទាប់ពីហេតុការណ៍ផ្ទុះដ៏កម្រនិងខ្លាំងក្លាមួយ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នៅទីក្រុងបេរូត ប្រទេសលីបង់។

2
ពលរដ្ឋក្រុងបេរូតកាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ នាំគ្នាសម្អាតកម្ទេចកម្ទីនៃសំណង់អគារព្រះវិហារមួយ ដែលបានរងការខូចខាតមួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់។

3
បុគ្គលិកកំពុងដោះផ្ទាំងកញ្ចក់ដែលប្រេះស្រាំចេញពីសំណង់អគារស្នាក់នៅអាផាតមិនមួយដែលរងការខូចខាត កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់។

4
ពលរដ្ឋក្រុងបេរូត កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០សម្អាតកម្ទេចកម្ទីនៃសំណង់អគារព្រះវិហារមួយ ដែលរងការខូចខាតមួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់។

5
ពលរដ្ឋក្រុងបេរូតប្រទេសលីបង់ កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ពិនិត្យរថយន្តរបស់ពួកគេ ដែលបានរងការខូចខាតបន្ទាប់ពីហេតុការណ៍ផ្ទុះដ៏កម្រនិងខ្លាំងក្លាមួយ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នៅទីក្រុងបេរូត។

6
ឧទ្ធម្ភាគចក្រយោធាមួយកំពុងពន្លត់អគ្គីភ័យលើសំណង់អគារ ដែលបានរងការខូចខាតដោយសារហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយនៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់ ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០។

7
ទិដ្ឋភាពនៃការខូចខាតនិងបំផ្លិចបំផ្លាញយ៉ាងដំណំក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយនៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់ កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០។

8
ទិដ្ឋភាពនៃការខូចខាតនិងបំផ្លិចបំផ្លាញយ៉ាងដំណំក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយនៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់ ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០។

9
ទិដ្ឋភាពនៃការខូចខាតនិងបំផ្លិចបំផ្លាញយ៉ាងដំណំក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយនៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់ ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០។

10
ទិដ្ឋភាពនៃការខូចខាតនិងបំផ្លិចបំផ្លាញយ៉ាងដំណំក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយនៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់ ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០។

11
សំណង់អគារជាច្រើនជាន់បានរងការខូចខាតយ៉ាងដំណំ កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់។

12
ព្រះវិហារនិងរថយន្តជាច្រើនបានរងការខូចខាតយ៉ាងដំណំ កាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅទីក្រុងកំពង់ផែបេរូត ប្រទេសលីបង់។