ហេតុការណ៍ផ្ទុះដ៏ធំមួយបានធ្វើឲ្យរញ្ជួយតំបន់កំពង់ផែ និងផ្នែកជាច្រើនទៀត និងបង្កការខូចខាតជាច្រើនកន្លែងក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសលីបង់ ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលលោកបានថ្លែងថា មានចំនួន «អ្នករបួសច្រើន»។ រូបភាពនៃហេតុការណ៍ផ្ទុះបានបង្ហាញនូវបង្អួចបែកខ្ចាត់ខ្ចាយ និងការបំផ្លាញជាច្រើនគីឡូម៉ែត្រពីតំបន់កំពង់ផែ៕
កម្រងរូបភាព៖ ហេតុការណ៍ផ្ទុះដ៏ធំមួយកើតឡើងនៅទីក្រុងបេរូតនៃប្រទេសលីបង់

១
ក្រុមអ្នកពន្លត់អគ្គីភ័យបានបាញ់ទឹកពន្លត់ភ្លើង បន្ទាប់ពីមានសំឡេងផ្ទុះ នៅក្នុងទីក្រុងបេរូត នៃប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

២
នៅក្នុងរូបភាពដែលទទួលបានពីវីដេអូក្នុងបណ្តាញសង្គម បង្ហាញឲ្យឃើញផ្សែងហុយឡើង បន្ទាប់ពីហេតុការណ៍ផ្ទុះមួយនៅក្នុងទីក្រុងបេរូត នៃប្រទេសលីបង់ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០។

៣
ទិដ្ឋភាពនៃការផ្ទុះនៅទីក្រុងបេរូតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ ហេតុការណ៍ផ្ទុះនេះ បានធ្វើឲ្យអគារមួយចំនួននៅផ្នែកជាច្រើននៃទីក្រុងនេះ រញ្ជួយ និងកញ្ចក់បានបែក។

៤
ឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងពន្លត់ភ្លើងនៅកន្លែងដែលមានហេតុការណ៍ផ្ទុះមួយនៅឯកំពង់ផែនៃរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

៥
ផ្ទះដែលអ្នកយកព័ត៌មានរបស់ VOA ស្នាក់នៅ បានរងការខូចខាតដោយសារហេតុការណ៍ផ្ទុះនៅទីក្រុងបេរូត នៃប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

៦
ផ្ទះដែលអ្នកយកព័ត៌មានរបស់ VOA ស្នាក់នៅ បានរងការខូចខាតដោយសារហេតុការណ៍ផ្ទុះនៅទីក្រុងបេរូត នៃប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

៧
ផ្សែងហុយចេញពីកន្លែងដែលផ្ទុះមួយនៅទីក្រុងបេរូត នៃប្រទេសលីបង់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

៨
បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ធំមួយ បានកើតឡើងនៅក្នុងទីក្រុងបេរូត នៃប្រទេសលីបង់នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ កំពង់ផែ និងអគារ បានរងការខូចខាត ហើយបង្អួចនិងទ្វារជាច្រើនបានរបើក។ សាក្សីបានឃើញមនុស្សជាច្រើន រងរបួសដោយសារត្រូវកញ្ចក់ដែលបែក និងកំទេចកំទីដែលខ្ទាតត្រូវពួកគេ។

៩
មនុស្សដែលរងរបួសត្រូវបានជម្លៀសចេញ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ធំមួយនៅទីក្រុងបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០។