វ៉ាស៊ីនតោន —
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បាននិយាយថា ទោះជាមានសញ្ញារីកចម្រើននៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមែន តែប្រទេសនេះ ត្រូវការការចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់អំពើពុករលួយដែលពិបាកទប់ស្កាត់នេះបន្តទៀត។
ប្រទេសកម្ពុជាត្រូវគេចាត់ទុកថា ចាប់ផ្តើមបង្កើនសញ្ញាល្អរឿងទប់ស្កាត់អំពើពុក រលួយដោយកើន១ ពិន្ទុ គឺពីពិន្ទុ២០កាលពីឆ្នាំទៅដល់ ២១ នៅឆ្នាំនេះ និង កើនលេខរៀងពី១៦០ ទៅ ១៥៦ វិញក្នុងសន្ទស្សន៍យល់ឃើញនៃអំពើពុករលួយឆ្នាំ២០១៤ (2014 Corruption Perception Index) របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីដើមខែធ្នូសម្រាប់ប្រទេស១៧៥៕
Your browser doesn’t support HTML5