អ្នកស្រីយ៉ាំមី និងមិត្តភ័ក្តិរបស់អ្នកស្រី បានប្តូរវេនគ្នាដេក។ ពួកគេបានចេញទៅក្រៅផ្ទះក្នុងរយៈពេលបីបួនថ្ងៃម្តង ដើម្បីទិញម្ហូបអាហារ ហើយបានបញ្ឈប់ការផ្សាយបន្តផ្ទាល់តាមបណ្តាញអ៊ីនធឺណិត ដើម្បីមិនឲ្យដឹងពីទីកន្លែងរបស់ពួកគេ។
ពួកគេទាំងអស់គ្នាមានក្រុមភ្លេងឈ្មោះ Faiyen Cold Fire។ ទំនុកភ្លេងរបស់គេបានរិះគន់យ៉ាងខ្លាំងដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលយោធារបស់ថៃ ដែលបានដាក់ពួកគេឲ្យស្ថិតក្នុងស្ថានការណ៍ប្រកបដោយការគ្រោះថ្នាក់ជា មួយក្រុមយោធាគ្រប់គ្រងប្រទេស។
ដូចជាពួកប្រឆាំងរាប់សិបនាក់ផ្សេងទៀតរបស់ថៃដែលបាននិរទេសខ្លួនទៅកាន់ប្រ ទេសឡាវ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេមានភាពរន្ធត់ដោយសារការភ័យខ្លាចពីការវាយប្រហារ ឬចាប់ខ្លួននៅពេលត្រឡប់មកផ្ទះវិញ ការធ្វើមាតុភូមិនិវត្តន៍ដោយការបង្ខំនិងការបាត់ខ្លួនសកម្មជនថៃ៤នាក់ក្ នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
អ្នកស្រីយ៉ាំមី ដែលមានឈ្មោះសម្ដែងថា Romchalee Sombulrattanakul បានប្រាប់VOA តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា «ការណ៍នេះ ធ្វើឲ្យយើងប្រាកដកាន់តែខ្លាំងឡើងថា យើងត្រូវរដ្ឋាភិបាលថៃតាមរកចាប់ខ្លួន»។
លោកស្រី បាននិយាយទៀតថា «យើងឥឡូវនេះ កំពុងផ្លាស់វេណគ្នាដេក។ ដូច្នេះ មានអ្នកប្រចាំការរហូត។ យើងមិនចាកចេញពីកន្លែងរបស់យើងទេ បើមិនមានការចាំបាច់ លើកលែងតែទៅទិញម្ហូបអាហារ ហើយយើងទិញម្ហូបអាហារដែលអាចរក្សាទុកបានពី២ទៅ៣ថ្ងៃ»។
ការប្រុងប្រយ័ត្នបន្ថែម កើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលមិនមានការបញ្ជាក់ថា សកម្មជនថៃ៣នាក់ដែលរស់នៅក្នុងប្រទេសឡាវបានត្រូវចាប់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយត្រូវបានគេប្រគល់ទៅឲ្យអាជ្ញាធរថៃ កាលពីថ្ងៃទី៨ ខែឧសភា ហើយនឹងការធ្វើមាតុភូមិនិវត្ត ដោយការបង្ខំសកម្មជនថៃម្នាក់ទៀតមកពីប្រទេសម៉ាឡេស៊ី២ថ្ងៃក្រោយមកបានបញ្ជាក់ដោយមេធាវីរបស់លោកស្រី។
មេធាវីរបស់លោកស្រីបានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ស្រ្តីដែលគេនិរទេសពីប្រទេសម៉ាឡេស៊ីបានត្រូវឃុំខ្លួននៅឯគុកធំសម្រាប់ស្រ្តីក្នុងទីក្រុងបាងកក ហើយប្រឈមការចោទប្រកាន់ពីការដឹកនាំការបះបោរ និងចូលរួមអង្គការសម្ងាត់។ លោក Prawit Wongsuwan ប្រធានសន្តិសុខថៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានមួយសប្តាហ៍មុនថា រដ្ឋាភិបាលមិនមានមនុស្ស៣នាក់ដែលបានបាត់ខ្លួននៅក្នុងប្រទេសវៀតណាមទេ ទោះជាយ៉ាងនោះក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្ស ភ័យខ្លាចថា ក្រុមយោធាដែលដឹកនាំប្រទេស ប្រហែលកំពុងឃុំខ្លួនពួកគេក្នុងកន្លែងសម្ងាត់។
ក្រុមអ្នកប្រឆាំងក្នុងប្រទេសឡាវ បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្លាំងបំផុតចាប់តាំងពីខែធ្នូមក នៅពេលដែលលោក Surachai Danwattananusorn ដែលបានរៀបចំកម្មវិធីវិទ្យុតាមបណ្តាញInternet ពីប្រទេសដែលបានរិះគន់ដល់ក្រុមមេដឹកនាំយោធានិងរាជាធិបតេយ្យបានបាត់ខ្លួន។ មួយខែបន្ទាប់មក សហការី២នាក់ទៀតរបស់លោកគឺលោក Chatcharn Buppawan និងលោកKraidej Luelert បានស្លាប់ សាកសពរបស់ពួកគេបានត្រូវគេរកឃើញនៅក្នុងទន្លេមេគង្គបានញាត់ដោយដុំស៊ីម៉ង់។
ក្នុងលិខិតមួយច្បាប់ផ្ញើរទៅឲ្យរដ្ឋាភិបាលថៃកាលពីខែមីនា បេសកជនអង្គការសហប្រជាជាតិមួយក្រុម បានកត់សម្គាល់អំពីក្រុមសកម្មជន ដែលត្រូវគេតាមចាប់ខ្លួនហើយពួកគេទាំងអស់មានចំណងទាក់ទងនឹងគណបក្សរណសិរ្យដើម្បីប្រជាធិបតេយ្យប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ឬ (UDD) ដែលជាចលនានយោបាយមួយទាក់ទិននឹងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី ដែលគេបណ្តេញចេញពីដំណែងនិងជាគូសត្រូវរបស់ក្រុមយោធាគ្រប់គ្រងប្រទេស។
ពួកគេបាននិយាយថា «ដោយយោងតាមដីការចាប់ខ្លួនសកម្មជននិងការទាក់ទិនរបស់ពួកគេជាមួយគណបក្សរណសិរ្យដើម្បីប្រជាធិបតេយ្យប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ឬ (UDD) នោះ ត្រូវបានគេជឿថា ពួកមន្រ្តីថៃ អាចជាអ្នកទទួលខុសត្រូវ»។
មានសេចក្តីរាយការណ៍ថា ពួកយោធា បាននិយាយថា ខ្លួនមិនមានព័ត៌មានអំពីសាកសពទាំងនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលនិងប៉ូលិស មិនឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយជាច្រើនកាលពីសប្តាហ៍មុនទេ។ ស្រ្តីអ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា លោកស្រីមិនមានព័ត៌មានអំពីករណីថ្មីៗបំផុតឬការខំប្រឹងប្រែងកាលពីពេលថ្មីៗនេះដើម្បីនាំពួកប្រឆាំងដែលអាជ្ញាធរតាមចាប់ខ្លួនវិលត្រឡប់មកកាន់ប្រទេសថៃវិញទេ ក៏ប៉ុន្តែ បាននិយាយទៀតថា រដ្ឋាភិបាល បានធ្វើទៅតាមច្បាប់និងនីតិវិធីដែលអាចអនុវត្តបានទាំងអស់។
ក៏ប៉ុន្តែ ក្រុមសកម្មជននិងក្រុមអង្គការសិទ្ធិមនុស្ស បាននិយាយថា ការធ្វើមាតុភូមិនិវត្តន៍និងការបាត់ខ្លួនកាលពីពេលថ្មីៗនេះ អាចឲ្យប្រថ្នូលថា បញ្ហានេះកាន់តែមានច្រើនឡើងហើយបានធ្វើឲ្យពួកអ្នកប្រឆាំងនៅក្នុងប្រទេសជិតខាងមានការប្រុងប្រយ័ត្នខ្លាំងឡើង។
លោក Sunai Phasuk ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា «រដ្ឋាភិបាលថៃ បានបង្កើនការគៀបសង្កត់កាន់តែខ្លាំងឡើងៗ ហើយការណ៍នេះហាក់ដូចថា នៅពេលឥឡូវនេះ ការគៀបសង្កត់នេះ បានទៅដល់ចំណុចមួយដែលរដ្ឋាភិបាលនៃប្រទេសជិតខាងធ្វើទៅតាម»។
លោក បាននិយាយថា «យើងបានដឹងថា សកម្មជនដែលនៅសេសសល់ក្នុងប្រទេសឡាវ បានទទួលការព្រមានថា អាចមានការប៉ុនប៉ងថ្មីដើម្បីចាប់ខ្លួនពួកគេដោយអាជ្ញាធរថៃ។ ពួកគេត្រូវបានគេប្រាប់ឲ្យរើទីកន្លែងរបស់ខ្លួន។ សម្រាប់ពួកសកម្មជននៅក្នុងប្រទេសកម្ពុជា ពួកគេបានត្រូវគេប្រាប់ឲ្យលាក់ខ្លួនហើយនិងបញ្ឈប់សកម្មភាពនយោបាយ»។
ចំនួនអ្នកប្រឆាំងនិរទេសខ្លួនក្នុងតំបន់មានការពិបាកដើម្បីបញ្ជាក់។ ខណៈដែលអ្នកប្រឆាំងខ្លះបានទទួលការទាក់ទាញខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត ហើយសកម្មជនផ្សេងទៀត ជ្រើសរើសរក្សាការស្ងាត់ស្ងៀម។
លោក Sunai បាននិយាយទៀតថា ទំនងមានក្រុមប្រឆាំងជាង២០នាក់ក្នុងប្រទេសឡាវ ពាក់កណ្តាលនៃចំនួនពាក់ព័ន្ធនឹងករណីការមើលងាយព្រះមហាក្សត្រ ការប្រមាថមើលងាយឬសន្តិសុខដែលទាក់ទិននឹងឧក្រិដ្ឋកម្ម។ អ្នកស្រី Yammy បានដាក់ចំនួនអ្នកប្រឆាំងមានលើស ៣០នាក់។
លោក Snea Thinsan អ្នកបង្កើតអង្គការសម្ព័ន្ធភាពដើម្បីសិទ្ធិមនុស្សថៃដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក បាននិយាយថា ប្រហែលមានសកម្មជនជាង ១រយនាក់នៅក្នុងប្រទេសឡាវ រួមមួយចំនួនតូចទៀតនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងវៀតណាម។
លោកនិយាយទៀតថា ការផ្សាយព័ត៌មានបីបួនសប្តាហ៍កន្លងមកនេះ បានធ្វើឲ្យពួកគេលាក់ខ្លួនកាន់តែខ្លាំងឡើងនិងប្រវេសប្រវាសស្វះស្វែងសុំសិទ្ធិជ្រកកោន ជាពិសេសអ្នកដែលរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។
លោកបាននិយាយថា «អ្នកទាំងអស់នោះដែលបានរិះគន់ឥតសំចៃមានសកម្មភាពខ្លាំងបំផុត ដឹងថា អាយុជីវិតរបស់ខ្លួនបានស្ថិតក្នុងភាពគ្រោះថ្នាក់ ពួកគេអាចជាជនរងគ្រោះបន្ទាប់។ ដូច្នេះការណ៍នេះមានន័យថា ជាពិសេសនៅពេលឥឡូវនេះ ពួកគេកំពុងស្វែងរកមធ្យោបាយដែលពួកគេអាចដើម្បីចាកចេញពីប្រទេសឡាវ»។
អ្នកដែលអាចកំពុងព្យាយាមចាកចេញពីតំបន់នោះជាមួយគ្នា បានព្រួយបារម្ភថា មិនមានទីកន្លែងណាក្នុងតំបន់អាស៊ីអាគ្នេយ៍ មានសុវត្ថិភាពទៀតទេ។ ម៉ាឡេស៊ី បានបញ្ជូនលោកស្រី Praphan Pinithnamporn កាលពីថ្ងៃទី១០ ខែឧសភា ទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីលោកស្រី បានដាក់ពាក្យសុំសិទ្ធិជ្រកកោនជាមួយ UNHCR ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ មេធាវីរបស់លោកស្រី បាននិយាយថាម៉ាឡេស៊ី មិនបានធ្វើទៅតាមដំណើរការត្រឹមត្រូវតាមច្បាប់ដែលលោកស្រីត្រូវមានតាមរយៈកាតព្វកិច្ចរបស់ម៉ាឡេស៊ីនៅក្រោមសន្ធិសញ្ញាអន្តរជាតិទេ។
លោក Snea និយាយថា សកម្មជនថៃដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជា បានចាកចេញទៅកាន់តំបន់មជ្ឈឹមបូព៌ាកាលពីបីបួនសប្តាហ៍មុនបន្ទាប់ពីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់លោកថា រដ្ឋាភិបាលរបស់លោក មិនអាចទប់ទល់ការដាក់សម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលថៃឲ្យបញ្ជូនលោកត្រឡប់ទៅវិញជាយូរយាណាស់មកហើយ។
អ្នកស្រី Yammy បាននិយាយទៀតថា អ្នកស្រីនិងក្រុមវង់ភ្លេងរបស់លោកស្រី បានត្រូវប្រាប់កាលពីពេលថ្មីៗនេះដោយមន្រ្តីជាន់ខ្ពស់ម្នាក់នៅអង្គការអន្តរជាតិក្នុងទីក្រុងបាងកកថា ពួកគេជាទីដៅនៅសប្តាហ៍នេះ ហើយថាពួកគេបានធ្វើការជាមួយក្រុមមេធាវីដើម្បីសុំសិទ្ធិជ្រកកោនក្នុងតំបន់អឺរ៉ុប។
ខណៈដែលពួកសកម្មជនជាច្រើនជាសមាជិករបស់គណបក្សរណសិរ្យដើម្បីប្រជាធិបតេយ្យប្រឆាំងនឹងការដឹកនាំផ្តាច់ការ ឬ (UDD) សកម្មជនខ្លះបានគាំទ្រនិងផ្សព្វផ្សាយអង្គការដើម្បីសហព័ន្ធថៃដែលចង់ប្រែក្លាយប្រទេសថៃទៅជាសាធារណរដ្ឋសហព័ន្ធដើម្បីចេញពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ទោះបីមានការចោទសួរអំពីគោលជំហររបស់រាជានិយមជាល្បែងប្រកបដោយគ្រោះថ្នាក់ដ៏ខ្លាំងក្នុងប្រទេសថៃក៏ដោយ ច្បាប់ប្រមាថព្រះចេស្តាដ៏តឹងរ៉ឹង បានដាក់ព្រះបរម្យរាជវាំងហួសពីការស្តីបន្ទោស។ ពួកមេដឹកនាំកំពូលរបស់ក្រុមយោធាគ្រប់គ្រងប្រទេស បានចាត់ទុកសមាជិករបស់គណបក្សទាំងនេះជាពួកទាមទារបំបែករដ្ឋនិងជាជនក្បត់ជាតិនិងជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ក៏ប៉ុន្តែ លោក Sunai បាននិយាយទៀតថា របៀបដោះស្រាយដ៏ល្អបំផុតរបស់ពួកគេគឺធ្វើដោយសន្តិវិធី។
លោកបាននិយាយទៀតថា «ពួកគេមិនបានប្រព្រឹត្តអំពើហឹង្សាទាល់តែសោះ ដូច្នេះ ការណ៍នេះស្ថិតនៅក្នុងព្រំដែននៃសេរីភាពនៃការបញ្ចេញមតិនៅឡើយ»។ មុនពេលរត់គេចខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា អ្នកស្រី Praphan បានត្រូវគេចាប់ខ្លួនចំពោះការពាក់អាវយឺតមានផ្លាកសញ្ញាអង្គការសហព័ន្ធថៃហើយនឹងការចែកចាយខិតប័ណ្ណនៅឯហាងលក់ដូរទំនិញក្នុងទីក្រុងបាងកក។
លោក Snea និយាយថា អ្នកប្រឆាំងនិរទេសខ្លួនបីបួននាក់ បានប្រកាន់យកយុទ្ធវិធីជ្រុលនិយមកាន់តែច្រើនឡើង ក៏ប៉ុន្តែ លោកបាននិយាយទៀតថា យុទ្ធវិធីទាំងនោះត្រូវតែធ្វើទៅតាមដំណើរការច្បាប់។
លោកនិយាយបន្តទៀតថា «ពួកគេ អាចមានកំហុស ពួកគេ ប្រហែលបានធ្វើខុសច្បាប់ នៅពេលដែលលោក អ្នក ចាប់ពួកគេ បន្ទាប់មក នាំពួកគេទៅកាត់ទោស ការកាត់ទោសត្រូវធ្វើទៅតាមច្បាប់ ហើយត្រូវតែយុត្តិធម៌ ត្រឹមត្រូវនិងបើកចំហរ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន