ប្រទេសកូរ៉េទាំងពីរ​បន្តកិច្ចចរចា​កាត់បន្ថយ​ភាពតានតឹង​តទៅ​ទៀត​នៅពេល​កូរ៉េខាងជើង​រិះគន់​ស.រ.អា.

កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូងនៅ​ទីក្រុង Panmunjom។

នៅថ្ងៃ​សុក្រ​នេះ ប្រទេស​កូរ៉េខាងជើង​និង​ប្រទេសកូរ៉េខាងត្បូង​បាន​បន្ត​កិច្ចចរចា​យោធា​រួមគ្នា​តទៅ​ទៀត​នៅក្នុង​ភូមិ​យុទ្ធ​សន្តិភាព Panmunjom។

នៅថ្ងៃ​សុក្រ​នេះ ប្រទេស​កូរ៉េខាងជើង​និង​ប្រទេសកូរ៉េខាងត្បូង​បាន​បន្ត​កិច្ចចរចា​យោធា​រួមគ្នា​តទៅ​ទៀត​នៅក្នុង​ភូមិ​យុទ្ធ​សន្តិភាព Panmunjom។ កិច្ចចរចាគ្នានេះ​បាន​ធ្វើ​ឡើងនៅ​ពេលដែល​តំបន់​សន្តិសុខ​រួមហៅ​កាត់ថា JSA បាន​ចាប់ផ្តើម​អនុវត្ត​ពិធី​ការថ្មីៗ​ដែល​បានត្រូវ​រចនា​ឡើង​សម្រាប់​កាត់​បន្ថយ​ភាពតានតឹង​នៅពេល​ដែល​កូរ៉េខាងជើង​នៅតែ​បន្តការរិះ​គន់​ដល់​ការជំរុញ​របស់ស.រ.អា.​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​តទៅ​ទៀត។

មន្ត្រី​យោធា​មាន​ឋានន្តរ​សក្តិ​ជា​ឧត្តម​សេនីយ៍​បាន​ជួប​ជំនុំ​គ្នា​នៅ​ឯ Tongilgak ដែល​ជាអាគារ​កូរ៉េខាងជើង​មួយឋិត​នៅក្នុង​តំបន់ JSA នា​តំបន់​គ្មាន​កងទ័ពដែល​បែងចែក​ប្រទេស​កូរ៉េទាំងពីរ។

កិច្ចចរចា​គ្នា​បានចាប់ផ្តើម​ធ្វើ​នៅ​ម៉ោង​១០ព្រឹកម៉ោង​ក្នុងមូលដ្ឋាន​ហើយ​បាន​ត្រូវដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ Kim Do-gyun នៃ​ប្រទេសកូរ៉េ​ខាងត្បូង​និងលោក​ឧត្តមសេនីយ៍​ឯក An Ik San សមភាគី​កូរ៉េខាងជើង​របស់​លោក។

នៅ​មុនចេញ​ដំណើរ​ទៅកាន់​កិច្ចចចរចា​នេះ​លោក Kim Do-gyun បាន​និយាយប្រាប់​ពួកអ្នក​កាសែត​ថា «តាមរយៈ​កិច្ចចរចា​យោធា​នៅថ្ងៃ​នេះ យើង​នឹង​ធ្វើការពិនិត្យ​សើរើ​ជាបណ្តោះ​អាសន្ន​អំពីអ្វី​ដែល​យើង​បានអនុវត្ត​រួច​មកហើយរហូត​មកដល់​ពេលនេះ​និង​ពិភាក្សា​គ្នាអំពីអ្វី​ដែល​យើង​នឹង​ពង្រឹង​ក្នុងពេល​អនាគត»។

លោកបាន​និយាយ​បន្ថែម​ថា «យើងនឹង​ខិតខំ​ប្រឹងប្រែង​ខ្លាំងបំផុត​ដើម្បី​បំពេញមុខនាទី​ស្នូល​មួយក្នុងការ​ធ្វើឱ្យប្រាកដ​ប្រជា​ថាយើង​អាចសម្រួល​កិច្ចខិតខំប្រឹង​ប្រែង​ដើម្បី​ធ្វើកុំឱ្យ​មានអាវុធនុយក្លេអ៊ែរនៅក្នុង​ឧបទ្វីប​កូរ៉េនិង​ដើម្បី​ធ្វើឱ្យមានសន្តិភាព​ដោយពង្រឹង​កិច្ចព្រមព្រៀង​យោធា​កាល​ពីថ្ងៃទី​១៩ ខែកញ្ញា»៕