ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា នឹង​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​ដោយ​ខ្លួន​ឯង ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ប្រកាស​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មក


រូបឯកសារ៖ សមយុទ្ធយោធាផ្លូវអាកាសនៅកោះតៃវ៉ាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ សមយុទ្ធយោធាផ្លូវអាកាសនៅកោះតៃវ៉ាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

អ្នក​ជំនាញ​នានា​មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ថា​តើ​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​មាន​លក្ខណៈ​ប្រសើរ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ធានា​ថា ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន។

បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​នឹង​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​ថា​នឹង​ធ្វើ​សមយុទ្ធ​ដោយ​ខ្លួន​ឯង។

ការ​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​រួម​គ្នា​ដែល​ហៅ​ថា Vigilant Ace នេះ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ការពារ​ប្រទេស​អាមេរិក​លុប​ចោល ដើម្បី​បន្ត​កិច្ច​ប្រឹងប្រែង​ការទូត​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​បន្ត​ទៅ​មុខ​ទៀត។

អ្នក​ជំនាញ​នានា​មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ថា​តើ​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​មាន​លក្ខណៈ​ប្រសើរ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ធានា​ថា ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន។

សមយុទ្ធ Vigilant Ace នេះ គឺ​ជា​សមយុទ្ធ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​ផ្អាក តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ជួប​ប្រជុំ​លើក​ដំបូង​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​កន្លង​មក។

សមយុទ្ធ​នេះ​ត្រូវ​បាន​ផ្អាក​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន។

ប៉ុន្តែមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ថា «គ្មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ទាក់ទិន​នឹង​ការ​ធ្វើ​សមយុទ្ធ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ ទោះបីជា​សមយុទ្ធ​រួម​គ្នា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ក៏​ដោយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG