កូរ៉េ​ធ្វើ​សន្និសីទ​កំពូល​​នៅ​សប្តាហ៍​ក្រោយ

ប្រធានការិយាល័យ​សិល្ប​សម្តែង​លោកនៃ​ក្រសួង​វប្បធម៌​កូរ៉េ​ខាងជើង​ចាប់ដៃ​ជាមួយ​លោក Lee Woo-sung គណប្រតិភូ​កូរ៉េ​ខាង​ត្បូង​បន្ទាប់ពី​ចប់​កិច្ច​ប្រជុំ​ Tongilgak។

ប្រទេស​កូរ៉េខាង​ជើង​បាន​យល់​ព្រម​ជួប​ជាមួយ​កូរ៉េខាង​ត្បូង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សម្រប​សម្រួល​ភស្តភា​និង​របៀប​វារៈ​សម្រាប់​សន្និសីទ​កំពូល​អន្តរកូរ៉េ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​មេសា​ខាង​មុខ ​នេះ​តាម​ការ​បញ្ជាក់​របស់​កូរ៉េខាង​ត្បូង។

​ភាគី​និមួយៗ​នឹង​បញ្ជូន​ក្រុម​មួយ​ដែល​មាន​សមាជិក៣​នាក់នៅ​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​ភូមិ Panmunjom ឈប់​បាញ់​គ្នា​នៅ​តាម​ព្រំ​ដែន។

​លោក Ri Son Gwon ​ប្រធាន​គណៈ​កម្មាធិការ​សម្រាប់​ការ​បង្រួប​បង្រួមប្រទេស​ដោយ​សន្តិវិធី​របស់​កូរ៉េខាងជើងនឹង​ដឹកនាំគណៈ​ប្រតិភូ​របស់​កូរ៉េខាង​ជើង។​លោក Cho Myoung-gyon ​នឹង​ដឹកនាំ​គណ​ប្រតិ​ភូ​របស់​កូរ៉េខាងត្បូង។

សន្និសីទ​កំពូល​នៅ​ខែ​មេសា​ខាង​មុខ​រវាង​មេដឹកនាំ​កូរ៉ទាំង២គឺ​លោក Moon Jae-In នៃ​ប្រទេស​កូរ៉េខាង​ត្បូង​និងគីម ​ជុង​អ៊ុន​នៃ​ប្រទេស​កូរ៉េខាង​ជើង ​កើត​មាន​ឡើង​បន្ទាប់​ពីការ​ចូលរួម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។

​សន្និសីទ​កំពូល​នេះ​ក៏​នឹង​កើត​មាន​ឡើង​មុនពេល​ជំនួប​ទល់​មុខ​គ្នា​រវាង​ប្រធានា ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​និង​គីមជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាង​ជើងដែល​ត្រូវ​បានគេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ចុងខែ​ឧសភា​ដើម្បី​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លែអ៊ែរ។

គីម ជុង​អ៊ុន​បាន​យល់​ព្រម​ពិភាក្សា​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លែអ៊ែរ​របស់​ប្រទេស​លោក​ដែល​កាល​ពី​ឆ្នាំ​ទៅ​បាន​បង្កើន​ល្បឿនកិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់ដីគោក​សហរដ្ឋ​អាមេរិក ​ហើយ​នឹង​ផ្អាកការ​សាកល្បង​អាវុធ​បង្កហេតុ​តទៅ​ទៀត​ខណៈ​ដែល​ការ​ចរចាកំពុង​ចាប់​ផ្តើម៕