ភ្នំពេញ —
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនីបានកោះហៅមេដឹកនាំគណបក្សកាន់អំណាចគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីជួបប្រជុំគ្នា មុនពេលសភាប្រជុំដើម្បីដោះស្រាយ បញ្ហាជាប់គាំងនយោបាយក្រោយការបោះឆ្នោតនេះ។
ការកោះប្រជុំនេះគឺធ្វើឡើងមុនពេលប្រជុំសភាលើកដំបូងដែលគេគិតថា អាចធ្វើឲ្យមានការទម្លុះទម្លាយភាពទល់ច្រកនយោបាយ។
នៅក្នុងលិខិតដាច់ដោយឡែកៗដើម្បីកោះអញ្ជើញឥស្សរជននយោបាយទាំងពីរនោះ ព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហមុនីមានព្រះរាជ បន្ទូលថា៖ «ខ្ញុំសូមអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជារួមនឹងសហការីចំនួន០២រូបទៀតចូលរួមប្រជុំក្រោមព្រះរាជអធិបតីភាពនៃខ្ញុំ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិជាមួយថ្នាក់ដឹកនាំកំពូល គណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍ទី១៤ខែកញ្ញាឆ្នាំ២០១៣ វេលាម៉ោង០៩ព្រឹក នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង»។
ជាការឆ្លើយតបភ្លាមៗ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនយល់ព្រមទៅតាមការ កំណត់ដោយទូលថ្វាយព្រះមហាក្សត្របន្ថែមថា លោកនឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់គណបក្សលោក ០២នាក់ទៀតទៅចូលរួមក្នុងកិច្ចប្រជុំតាមកាលកំណត់។ មន្ត្រីទាំងពីររូបនោះគឺលោកសាយ ឈុំ អគ្គលេខាធិការគណបក្សនិងលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ព្រះមហាក្សត្រខ្មែរបានឡាយលិខិតអញ្ជើញលោកសម រង្ស៉ីដូចគ្នានេះដែរដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។
តែមន្ត្រីគណបក្សជំទាស់បដិសេធមិនធ្វើអត្ថាធិប្បាយយ៉ាងណាទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វីអូអេនៅយប់ថ្ងៃព្រហស្បតិ៍នេះថា គណបក្សសង្គ្រោះជាតិនឹងសម្រេចនៅថ្ងៃសុក្រក្រោយពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្ស។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ខ្លះបានអះអាងថា ពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំដែលកោះអញ្ជើញដោយព្រះមហាក្សត្រតែការជួបគ្នានោះពួកគេនៅតែទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើប អង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតដែលគណបក្សជំទាស់បានច្រានចោលលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនឈ្នះនោះ។
ការអញ្ជើញមេដឹកនាំនយោបាយជួបប្រជុំនេះកើតឡើងក្រោយពេលដែលគណបក្សជំទាស់ព្រមានមិនចូលរួមប្រជុំសភាលើកដំបូងដែលពហិកានេះអាចធ្វើឲ្យគណបក្សកាន់អំណាចពិបាកបង្កើតសភានិងរដ្ឋាភិបាលថ្មីមួយដែលមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ការកោះប្រជុំនេះធ្វើឡើងចំពេលដែលគណបក្សកាន់ជំទាស់ព្រមានធ្វើបាតុកម្មបីថ្ងៃប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលគ.ជ.ប.បានប្រកាសថា គណបក្សកាន់អំណាចឈ្នះ៦៨អាសន: និងគណបក្ស ជំទាស់ឈ្នះ៦៣អាសន:។
ព្រះមហាក្សត្រត្រូវកោះប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញា៕