ភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគពាយព្យសហរដ្ឋអាមេរិក រួមមានរដ្ឋ California ភាគខាងជើង រដ្ឋ Oregan និងរដ្ឋ Washington បានលេបត្របាក់ផ្ទះសម្បែងរាប់ពាន់ខ្នង កន្លែងអាជីវកម្ម និងភូមិនានា។ ដីជាង ១ លានហិចតា ត្រូវបានបំផ្លាញ។ អាជ្ញាធរបានបញ្ជាក់ថា អគ្គីភ័យនេះបានសម្លាប់មនុស្សយ៉ាងតិច ៣៥ នាក់នៅទូទាំងតំបន់នោះ។
ផ្សែងនិងអណ្តាតភ្លើងបានគ្របដណ្តប់ទីក្រុង San Francisco ទីក្រុង Seattle និងទីក្រុង Portland ដោយធ្វើឱ្យខ្យល់អាកាសមានគុណភាពអាក្រក់បំផុត។
ផ្សែងដែលបានគ្របដណ្តប់តំបន់នោះបានបង្កហានិភ័យដល់សុខភាពរបស់អ្នកស្រុករាប់លាននាក់។ មនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំខ្លួនគេចចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារភ្លើងឆេះព្រៃនេះ៕