យ៉ាងហោចណាស់មានជនរងគ្រោះចំនួន១២នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានកុមារចំនួនប្រាំមួយនាក់។
នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជាដែលបានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃច័ន្ទនេះ។
ប្រជាពលរដ្ឋចំនួនជាង៨៧.០០០គ្រួសារទទួលរងផលប៉ះពាល់ ក្នុងនោះ១ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។
ខេត្តដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់រួមមានខេត្តព្រះវិហារ ខេត្តក្រចេះ ស្ទឹងត្រែង ខេត្តកំពង់ចាម កំពង់ធំ ព្រៃវែងនិងខេត្តត្បូងឃ្មុំ៕