ពួក​អ្នក​បោះឆ្នោត​នៅ​រដ្ឋ Kentucky ចង់​ដឹង​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ

ស្ថានីយ​បោះឆ្នោត​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល Kentucky Exposition Center សម្រាប់​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ Kentucky កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

មួយ​សប្តាហ៍​បន្ទាប់ពី​ការ​បោះឆ្នោត ពួក​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Kentucky សហរដ្ឋអាមេរិក​ចង់​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តើ​នរណា​ឈ្នះ​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក។

អ្នក​ឈ្នះ​នឹង​ប្រឈម​ត​ទល់​ជាមួយ​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​នៅ​ខែ​ធ្នូ​ខាង​មុខ។

លោកស្រី Amy MvGrath អតីត​អ្នក​បើក​យន្តហោះ​ចម្បាំង​របស់​ទាហាន​ម៉ារីន និង​លោក Charles Booker សមាជិក​សភា​រដ្ឋ​បាន​នាំ​មុខ​គ្នា​បន្តិច​បន្តួច​ម្តង​ម្នាក់​ចាប់​តាំង​ពី​ថ្ងៃ​បោះឆ្នោត​នៅ​ពេល​ដែល​ពួក​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​លទ្ធផល​ពី​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍។

រដ្ឋ Kentucky បាន​ទទួល​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នេះ​ជិត​៩សែន​ ជា​ចំនួន​ខ្ពស់​មិន​ធម្មតា​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែល​កំពុង​បន្ត​មាន​ឡើង។

សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ក្នុង​ចំនួន​ច្រើន​នេះ​ក៏​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​អាសនៈ​សភា​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ដែល​បាន​ធ្វើ​ការ​បោះឆ្នោត​កាលពី​សប្តាហ៍​មុនដែរ៕