លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry នឹងធ្វើការពិភាក្សានៅថ្ងៃពុធនេះអំពីចក្ខុវិស្ស័យរបស់លោកលើដំណោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន។
បញ្ហានេះជាការផ្តោតធំមួយសម្រាប់លោក Kerry នៅពេលលោកចូលកាន់តំណែងកំពូលនៅឯក្រសួងការបរទេសស.រ.អា.កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ក៏ប៉ុន្តែការចរចាគ្នាជាច្រើនឆ្នាំមានដូចជាការពិភាក្សាខាងការទូតទៅវិញទៅមកខ្លះផងដែរ មិនទទួលបានភាពជោគជ័យក្នុងការធ្វើឱ្យមានកិច្ចព្រមព្រៀងមួយអំពីដំណោះស្រាយរដ្ឋពីរដែលលោកយល់ថាជាវិធីតែមួយគត់ដើម្បីធ្វើឱ្យមានសន្តិភាព។
លោក Kerry មានពេលវេលាតែមួយខែគត់នៅមុនដំណាច់រដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដូច្នេះបើកិច្ចព្រមព្រៀងនេះបានជោគជ័យលោក
មិនមែនជាអ្នកដែលនឹងថតរូបដោយមានមុខញញឹមនិងចាប់ដៃរលាក់ជាមួយពួកមេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនទេ។ ក៏ប៉ុន្តែ លោក Mark Toner អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា. បាននិយាយកាលពីថ្ងៃអង្គារថាលោក Kerry មានអារម្មណ៍ថាវាគឺជាកាតព្វកិច្ចរបស់លោកក្នុងការប្រើប្រាស់ពេលវេលាដែលនៅសេសសល់ដើម្បីជំរុញអ្វីដែលលោកយល់ថាជាវិធីដើម្បីធ្វើឱ្យដំណើរការសន្តិភាពទៅមុខ។
លោក Toner បាននិយាយថា «វាមានសារៈសំខាន់ជានិច្ចក្នុងការធ្វើឱ្យដំណើរការធ្វើចលនាទៅមុខ ដើម្បីដាក់បង្ហាញចក្ខុវិស្ស័យប្រកបដោយការស្ថាបនាសម្រាប់ពេលអនាគត ក៏ប៉ុន្តែក៏ដើម្បីគូសបញ្ជាក់អំពីការពិតជាក់ស្តែងដែលថាយើងមិនបោះបង់ចោលដំណើរការនេះទេហើយយើងមិនចង់ឱ្យពួកប៉ាឡេស្ទីន ឬពួកអ៊ីស្រាអែលលះបង់ចោលដំណើរការនេះដែរ»។
លោក Kerry បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយក្នុងពេលពីរសប្តាហ៍ក្រោយលោកចូលកាន់តំណែងជាអការទូតកំពូលអាមេរិកាំងថាលោក
ជា«មនុស្សមានសុទិដ្ឋិនិយម»ម្នាក់ក៏ប៉ុន្តែថាមនុស្សគ្រប់គ្នានៅក្នុងតំបន់ដឹងថាឱកាសសម្រាប់ការធ្វើឱ្យមានសន្តិភាពបានបិទហើយ៕