លោក Abe ថា ជប៉ុន​នឹង​ដឹក​មុខ​សម្រាប់​ការចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​ទីក្រុង​ហុងកុង

  • Reuters

រូបឯកសារ៖ លោក Shinzo Abe (ស្តាំ) នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល Katsunobu Kato (ឆ្វេង) នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០។

កន្លង​មក ប្រទេស​ជប៉ុន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ខ្លួន​ឯង​រួច​មក​ហើយ ដោយ​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ខ្លាំងក្លា​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ចិន​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ដែល​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង។

ជប៉ុន​ចង់​ដឹក​មុខ​ក្រុម​ប្រទេស G7 នៅ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​ហុងកុង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ថ្ងៃ​ពុធ​នេះ។

លោក Abe បាន​ថ្លែង​ទៅ​កាន់​រដ្ឋសភា​ជប៉ុន​ថា៖ «ជា​ការពិត យើង​ទទួល​ស្គាល់​ថា ក្រុម​ប្រទេស G7 មាន​បេសកកម្ម​នៅ​ក្នុង​ការ​ដឹកនាំ​មតិ​សាធារណៈ​ជា​សាកល ហើយ​ប្រទេស​ជប៉ុន​ចង់​ដឹក​មុខ​នៅ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្អែក​លើ​គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» នៅ​ក្នុង​ទីក្រុង​ហុងកុង»។

កន្លង​មក ប្រទេស​ជប៉ុន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ខ្លួន​ឯង​រួច​មក​ហើយ ដោយ​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ខ្លាំងក្លា​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ចិន​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ដែល​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង។ ជាង​នេះ​ទៀត ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ឲ្យ​ផ្ដល់​យោបល់​អំពី​រឿង​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Hua Chunying បាន​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​នូវ «ការ​ព្រួយ​បារម្ភ​ខ្លាំងក្លា» ចំពោះ​ប្រទេស​ជប៉ុន ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក Abe និង​បាន​និយាយ​ថា ទីក្រុង​ហុងកុង «គឺជា​កិច្ចការ​ផ្ទៃ​ក្នុង​ទាំង​ស្រុង​របស់​ប្រទេស​ចិន»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ប្រទេស​ជប៉ុន​គួរតែ​គោរព​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ»៕