ភ្នំពេញ —
ជំនាញការផ្នែកបោះឆ្នោតជប៉ុនមួយក្រុមដែលមានគ្នាសរុបចំនួនដប់នាក់បានចាប់ផ្តើមសិក្សាពីតម្រូវការរបស់ប្រទេសកម្ពុជាក្នុងការធ្វើការកែទម្រង់ការបោះឆ្នោតដែលពោរពេញដោយភាពចម្រូងចម្រាស់។ ការសិក្សានឹងបន្តរហូតដល់ថ្ងៃទី២៣ខែឧសភានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅថ្ងៃច័ន្ទនេះក្រុមអ្នកជំនាញដែលដឹកនាំដោយលោកសិនយ៉ា ម៉ូរី (Senya Mori) អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មនិងគោលនយោបាយសាធារណៈនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងស្វែងរកការពិគ្រោះយោបល់ជាមួយនឹងមន្ត្រីដឹកនាំនៃគណបក្សគូជម្លោះទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសម្រាប់ក្របខណ្ឌនៃការកែទម្រង់ការបោះឆ្នោត ជួបជាមួយមន្ត្រីដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាក្រុមបេសកកម្មជប៉ុននេះនឹងជួបជាមួយប្រទេសម្ចាស់ជំនួយអង្គការអន្តរជាតិនិងសង្គមស៊ីវិលក្នុងប្រទេសផងដែរដើម្បីស្វែងយល់ពីសភាពការណ៍កម្ពុជាបច្ចុប្បន្ននិងតម្រូវការកែទម្រង់ដើម្បីជប៉ុនពិនិត្យលទ្ធភាពផ្តល់ជំនួយបានកម្រិតណា។
លោកហ៊្វូមីអូ ហ្គោតុ (Fumio Goto)មន្ត្រីទំនាក់ទំនងម្នាក់របស់ស្ថានទូតជប៉ុនប្រចាំក្រុងភ្នំពេញឲ្យដឹងថាក្រុមជំនាញការនឹងជួបជាមួយក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសម្រាប់កិច្ចចរចាលើទំនាស់ការបោះឆ្នោត។ ប៉ុន្តែលោកមិនមានព័ត៌មានលម្អិតទេ។
«យើងនឹងរៀបចំផែនការជួបជាមួយក្រុមការងារកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ នេះគឺដើម្បីស្វែងយល់ពីទស្សនៈនិងប្រឹក្សាជាមួយដៃគូជាប់ពាក់ព័ន្ធ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានអរិយភាពនឹងគ្នាជុំវិញការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ហើយបានធ្វើឲ្យនយោបាយកម្ពុជាជាប់គាំងក្នុងវិបត្តិរហូតមកទល់ពេលបច្ចុប្បន្ននេះ។
គណបក្សជំទាស់ទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយចោទប្រកាន់ថា គណៈកម្មាធិការនេះបានបង្កភាពមិនប្រក្រតីនិងការកេងបន្លំសន្លឹកឆ្នោត។
លោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសចរចាបស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា គណៈប្រតិភូជប៉ុននឹងជួបជាមួយក្រុមមន្ត្រីគណបក្សជំទាស់នៅព្រឹកថ្ងៃអង្គារស្អែកនេះ។
«ខាងគណបក្សសង្គ្រោះជាតិជួបស្អែកនៅម៉ោង៩ព្រឹក។ គេនឹងសួរថាតើអ្វីគេនឹងអាចជួយបានបន្ទាន់ដោយមិនចាំបាច់ការដោះស្រាយបញ្ហានយោបាយ។គេចង់ដឹងថាក្រុមការងារចម្រុះគណបក្សទាំងពីរនឹងបន្តការងារថ្ងៃណា រៀបចំសិក្ខាសាលាជាតិថ្ងៃណាជាដើម»។
ដោយឡែកក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជានឹងជួបជាមួយក្រុមអ្នកជំនាញការជប៉ុននៅពេលរសៀលម៉ោង២ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលោកជាម យៀប សមាជិកក្រុមការងារបច្ចេកទេសរបស់គណបក្សកាន់អំណាច។
«យើងនឹងសាកសួរអំពីបទពិសោធន៍និងអំពីច្បាប់របស់គេ សួរអំពីអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជាដើម្បីទុកជាមូលដ្ឋានសម្រាប់ពិភាក្សាបន្តទៀតជាមួយគណបក្សសង្គ្រោះជាតិនៅពេលខាងមុខដ៏ខ្លីនេះ»។
សូមបញ្ជាក់ថា ក្រុមអ្នកជំនាញការបោះឆ្នោតជប៉ុនមកកាន់ប្រទេសកម្ពុជានៅពេលនេះជាការឆ្លើយតបទៅនឹងសំណើរបស់ប្រទេសកម្ពុជាក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូ អាបេ (Shinzo Abe) ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងទីក្រុងភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៣៕