សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​អ៊ីរ៉ាក់

ផ្សែង​ហុយ​ឡើង​ក្រោយ​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​​ដឹកនាំ​ដោយ​​​កង​ទ័ព​សហរដ្ឋ​អាមេរិក​ទៅ​លើ​ទី​ក្រុង​ទី​ក្រុង​ Kobani ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។

ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (Islamic State) ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​អ៊ីរ៉ាក់​មួយ​គ្រឿង​នៅ​ជិត​រោងចក្រ​ចម្រាញ់​ប្រេង​កាត​ដ៏​ធំ​បង្អស់​មួយ​ដែល​ជាការ​បាញ់​ធ្លាក់​លើក​ទី​២​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​បាន​សម្លាប់​អ្នក​បើកបរ​២​នាក់​នៅ​លើ​យន្តហោះ​នោះ។

​កងទ័ពអ៊ីរាក់​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុល​និយមដើម្បី​ដណ្តើម​យក​រោងចក្រ​នោះ​មក​វិញនៅ​ក្នុង​ទី​ក្រុង Baiji ​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក។

​នៅ​ក្នុង​ប្រទេស​ពួក​កងជីវពល Kurds ដែល​មាន​ការ​ជួយ​ឧបត្ថម្ភពីការ​វាយ​ប្រហារ​តាម​អាកាសរបស់​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​បាន​ទប់​ការ​រុល​ទៅ​មុខ​របស់​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ទីក្រុង Kobani។

​សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​ពី​សភា​នៃ​ប្រទេស​កាណាដា​ដែល​អនុញ្ញាតិ​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

​វិធានការ​នេះ​បាន​ទទួល​ការ​អនុម័ត​កាល​ពី​ថ្ងៃ​អង្គារ​ គាំទ្រ​ការ​វាយ​ប្រហារ​រហូត​ដល់​រយៈ​ពេល​៦​ខែ។ ​វិធានការណ៍​នេះ​ក៏​ហាមឃាត់​ការ​ប្រើ​ប្រាស់កង​ទ័ព​ថ្មើរ​ជើង​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការប្រយុទ្ធ​ណាមួយ។

នាយករដ្ឋមន្រ្តី​កាណាដា Stephen Harper បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​មិន​ចាត់​វិធានការ​តិច​តួច​ទេ ក៏​ប៉ុន្តែ​ក្រុម​រដ្ឋ​អ៊ីស្លាម​មាន​ការ​គំរាម​កំហែង​ពិត​ប្រាកដ។

លោក​និយាយ​ទៀត​ថា ​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​ត្រូវ​តែធ្វើ​សកម្មភាព​ដើម្បី​បញ្ឈប់​ក្រុម​នោះ​កុំ​ឲ្យ​រាលដាលហើយ​នឹង​ធ្វើ​កុំ​ឲ្យ​ក្រុម​នោះ​ ​អាច​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​នៅ​ខាង​ក្រៅ​តំបន់។

នៅ​ក្នុង​ខណៈ​នោះ​ដែរ បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ស៊ីរី​កំពុង​ព្រមាន​ថា ​ពួក​អ្នក​ប្រយុទ្ធ​ជន​ជាតិ​ Kurds ដែល​កំពុង​ការពារទីក្រុង​ Kobani ខាង​ជើង​ខិត​តែ​ជិត​អាច​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​ទៀត​ហើយ៕