ភាគីទាំងសងខាងនៅក្នុងកិច្ចចរចាអន្តរជាតិអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់រំពឹងថា ដំណើរការនេះនឹងធ្វើបន្តហួសនៅថ្ងៃអង្គារនេះ ដែលពួកគេបានដាក់កំណត់ដោយខ្លួនឯង ដើម្បីឲ្យបានសម្រេចកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ។
មន្រ្តីពីស.រ.អានិងប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូបានធ្វើផែនការក្នុងការស្ថិតនៅទីក្រុងវីយ៉េនបន្តហួសពីថ្ងៃអង្គារនេះ ដោយមានចំណុចសំខាន់ៗជាច្រើននៅមិនទាន់បានដោះស្រាយនៅឡើយ។
ចំណុចទាំងនោះមានរួមបញ្ចូលការអនុញ្ញាតឲ្យក្រុមអធិការពីទីភ្នាក់ងារនុយក្លេអ៊ែររបស់អ.ស.បអាចចូលទៅក្នុងកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាន ព្រមទាំងល្បឿននៃការលុបទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់៕