បទសម្ភាសន៍​ VOA ជាមួយ​ញ៉ឹក ប៊ុនឆៃ៖ ខ្ញុំ​ដូច​ជា​«ទីងមោង‍»​​ក្រោយ​ពី​​​បក្ស​ហ្វ៊ុនស៊ីនប៉ិច​រួបរួម

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA Khmer)

គណបក្ស​ហ៊្វុនស៊ីនប៉ិច​​​ កំពុង​ប្រឈម​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​ម្តង​ទៀត​ដែល​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ មើល​ឃើញ​ថា​ គណបក្ស​នេះ​ជិត​នឹង​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន។​

កំណត់​និពន្ធ៖​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ​ដែល​ជា​កេរដំណែល​របស់​សម្តេច​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​ នរោត្តម​ សីហនុ កំពុង​ប្រឈម​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​ម្តង​ទៀត​ដែល​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ មើល​ឃើញ​ថា​ គណបក្ស​នេះ​ជិត​នឹង​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន។​

លោក​ ញឹក ប៊ុនឆៃ​ ​ជា​អតីត​មេទ័ព​ស្មោះ​នឹង​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឬទ្ធិ​ និង​ជា​អតីអនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ បាន​ចាកចេញ​មក​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ​ថា​«គណបក្ស​រួបរួម​ជាតិ‍»​និង​បាន​ស្តី​បន្ទោស​ព្រះអង្គម្ចាស់ ​នរោត្តម ​រណឬទ្ធិ​ ថា ​មាន​ការ​ដឹក​នាំ​បែប​ចង្អៀត​ចង្អល់​ ដោយ​ព្រះ​អង្គ​មិន​សូវ​ស្តាប់​យោបល់​របស់​សមាជិក​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។

ខាង​ក្រោម​នេះ​ជា​សេចក្តី​ដកស្រង់​បទ​សម្ភាសន៍​របស់​លោក ​ញ៉ឹក ប៊ុនឆៃ ​តាម​ការ​សាកសួរ​របស់​លោក​ ហ៊ុល រស្មី​ នៃ VOA នៅ​ឯ​គេហដ្ឋាន​របស់​លោក​ កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

Your browser doesn’t support HTML5

បទសម្ភាសន៍​ VOA ជាមួយ​ញ៉ឹក ប៊ុនឆៃ៖ ខ្ញុំ​ដូច​ជា​«ទីងមោង‍» ​ក្រោយ​ពី​បក្ស​ហ្វ៊ុនស៊ីនប៉ិច​រួបរួម