បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​លោក ​ហ៊ុន សែន ដល់​លោក ហ៊ុន ម៉ាណែត​ ជា​កូន​ច្បង​ក៏​មិន​អាច​ទៅ​រួចដែរ។

លោក​ សម រង្ស៉ី បាន​ផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ តាម​ទូរស័ព្ទ​ជាមួយ​លោក ​សុខ ខេមរា ​នៃ ​វីអូអេ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអាទិត្យ។ សូម​ស្តាប់​កិច្ចសម្ភាសន៍​នេះ​ដូច​តទៅ៖

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម