អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបគឺលោក ញ៉យ ចំរើន ដែលជាអ្នកតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រពីររូបដែលរងរបួសរងការវាយប្រហារកាលពីចុងខែតុលា បានថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការមិនចាប់ខ្លួនជនសង្ស័យបន្ថែមមកផ្តន្ទាទោសតាមច្បាប់។ ក្រៅពីជនសង្ស័យបីនាក់ដែលមកចូលសារភាពនោះគឺនៅមានជនល្មើស និងអ្នកនៅពីក្រោយខ្នងទៀតដែលត្រូវចាប់ខ្លួន។ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាមចង់ឃើញរដ្ឋាភិបាលធានាសន្តិសុខ សុវត្ថិភាពសម្រាប់អ្នកតំណាងរាស្ត្រ មុនពេលដែលគណបក្សសង្គ្រោះជាតិអាចចូលរួមប្រជុំសភាបានឡើងវិញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក សុខ ខេមរា នៃ VOA នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា នេះ នៅឯគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ លោក ញ៉យ ចំរើន បាននិយាយថា មុខរបួសរបស់លោក ដែលនៅមិនទាន់ជាសះស្បើយមែនទែនទេ ក្រោយពីលោកបានទទួលការព្យាបាលនៅទីក្រុងបាងកកជិត១ខែ ហើយលោកនៅត្រូវតស៊ូផ្លូវច្បាប់ ព្រមទាំងគ្រោងធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅពេលខាងមុខ។
សូមស្តាប់បទសម្ភាសន៍ជាសំឡេង៖
Your browser doesn’t support HTML5