នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីដោយទំនងជាប្រមូលទាំង៥៨អាសនៈ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែង។ នេះបើយោងតាមលទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ភ្លាមៗនៅក្រោយការចេញលទ្ធផលបោះឆ្នោត អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយតាមបណ្ដឹងរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលនៃការបោះឆ្នោតនេះថា ជាការដើរ«ផ្ទុយរដ្ឋធម្មនុញ្ញ» «ផ្ទុយពីឆន្ទៈប្រជារាស្ត្រ» និងមានគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ បាននិយាយថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះនឹងផ្ដល់បន្ទុកបន្ថែមដល់លទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ពីសំណាក់សហភាពអឺរ៉ុប ដែលគ្រោងនឹងចេញសេចក្ដីសម្រេចអំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍នេះ។ លោក អូន ឆេងប៉រនៃ VOA មានសេចក្ដីឆ្លើយឆ្លងតាមទូរស័ព្ទជាមួយអ្នកស្រី មូរ សុខហួរ នាល្ងាចថ្ងៃអាទិត្យនេះដែលត្រូវបានរៀបចំជូនដូចតទៅ៕
Your browser doesn’t support HTML5
កំណត់សម្គាល់៖ ប្រិយមិត្តក៏អាចតាមដានព័ត៌មានចុងក្រោយរបស់ VOA ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ តាមទំព័រហ្វេសប៊ុក facebook.com/voakhmer និង khmer.voanews.com។