បទសម្ភាសន៍ VOA៖ អំពើពុករលួយជាកត្តាចម្បងនាំឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសគោលដៅនៃការជួញដូរមនុស្ស
Your browser doesn’t support HTML5
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសគោលដៅក្នុងការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីមានការកើនឡើងនៃលំហូរជនជាតិចិន មកវិនិយោគក្នុងប្រទេស។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជា។ លោក មឿន តុលា បានឱ្យដឹងថា ការកើនឡើងនូវការជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងប្រទេសកម្ពុជាមួយផ្នែកដោយសារការអនុវត្តច្បាប់មានភាពធូររលុង ហើយចំណាត់ការធ្វើឡើងតាមការបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ៕