ប៉ូលិសម៉ាឡេស៊ីនិយាយថាអ្នកដំណើរម្នាក់ក្នុងចំណោមពីរនាក់ដែលបានប្រើប្រាស់លិខិតឆ្លងដែនដែលលួចគេនោះ មិនមានជាប់ទាក់ទឹននឹងសកម្មភាពភេរវកម្មទេ បុរសនោះបានជិះយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួនរហូតមកដល់ពេលនេះ។
អគ្គស្នងការប៉ូលិស ខាលីដ តាន់ ស្រ៊ី និយាយថាជនជាតិអ៊ីរ៉ង់ដែលមានអាយុ១៩ឆ្នាំរូបនោះត្រូវបានគេបង្ហាញអត្តសញ្ញាណថាមានឈ្មោះ ភូរីយ៉ា ណួរ ម៉ូហាម៉េដ ម៉េដាដ បានព្យាយាមធ្វើចំណាកស្រុកទៅរស់នៅក្នុងប្រទេសអាល្លឺម៉ង់។
«យើងបានពិនិត្យមើលប្រវត្តិរូបរបស់បុរសនោះ។ យើងក៏បានពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងស្ថាប័នប៉ូលិសដទៃទៀតហើយយើងជឿថាគាត់ទំនងជាមិនមែនជាសមាជិកនៃអង្គការភេរវកម្មណាទេ។ ហើយយើងជឿថាគាត់ព្យាយាមធ្វើចំណាកស្រុកទៅប្រទេសអាល្លឺម៉ង់»។
លោក ខាលីដ និយាយថាម្តាយរបស់បុរសនោះបានរង់ចាំកូនប្រុសរបស់គាត់នៅ ឯអាកាសយានដ្ឋាន ក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ហើយនិយាយថាចាប់តាំងពីពេលនោះមកគាត់ទាក់ទងនឹងប៉ូលិសជាប់រហូត។
លោកអគ្គលេខាធិការអាំងទែប៉ូល Ronald Noble និយាយថាព័ត៌មានថ្មីអំពីបុរសជាតិអ៊ីរ៉ង់ចំនួនពីរនាក់ដែលបានប្រើប្រាស់លិខិតឆ្លងដែនដែលត្រូវគេលួចនោះមកឡើងជិះយន្តហោះ ធ្វើឱ្យគេយល់ថាមិនមានការជាប់ទាក់ទឹននឹងសកម្មភាពភេរវកម្មចំពោះការបាត់យន្តហោះ នោះ ទេ។
ទីភ្នាក់ងារប៉ូលិសអន្តរជាតិបានបញ្ចេញរូបថតដែលបង្ហាញថាអ្នកទាំងពីរនោះបានឡើងជិះយន្តហោះដំណាលគ្នា។ បុរសទាំងពីរនោះត្រូវបានគេបង្ហាញអត្តសញ្ញាណថាឈ្មោះ ភូរីយ៉ា ណួរ ម៉ូហាម៉េដ ម៉េដាដ មានអាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ដេឡាវ៉ា សេយេដ ម៉ូហាម៉េដដេហ្សា អាយុ២៩ឆ្នាំ៕