វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគអន្តរជាតិខ្លះនិយាយថា ការគាបសង្កត់ជាអន្តរជាតិនិងការចូលរួមពាក់ព័ន្ធរបស់សហគមន៍អន្តរជាតិអាចទម្លាយភាពទាល់ច្រកខាងនយោបាយកម្ពុជាដែលគេគិតថា ទំនងជាកំពុងជាប់គាំង។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកសុខ ខេមរានៃវីអូអេ ដែលបានត្រួតពិនិត្យពីស្ថានការណ៍កម្ពុជាក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ សូមជូនសេចក្តីរាយការណ៍នេះ។
នៅពេលដែលការជាប់គាំងនយោបាយក្រោយលទ្ធផលនៃការបោះឆ្នោតទំនងជាអាចកើតមាននោះ ក្រុមអ្នកជំនាញនិងអ្នកវិភាគខ្លះក្នុងប្រទេសអាមេរិកបានសម្លឹងឃើញថា ការដាក់សម្ពាធជាអន្តរជាតិអាចជាវិធីល្អដើម្បីឈានទៅដល់ការរៀបចំរដ្ឋាភិបាលកម្ពុជាថ្មីមួយបានឆាប់។
គណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិដែលអះអាងថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតនោះបានប្រកាសមិនទទួលយកការប្រកាសរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ដែលថា ខ្លួនទទួលបានជ័យជម្នះនោះទេ។ ការជាប់គាំងនយោបាយនេះទំនងជាអាចនាំទៅដល់ការធ្វើពហិការរបស់គណបក្សជំទាស់ចំពោះកិច្ចប្រជុំបង្កើតសភាស្របច្បាប់លើកដំបូងដែលកំណត់ធ្វើឡើង៦០ថ្ងៃយ៉ាងយូរ ក្រោយការបោះឆ្នោត ហើយរឿងនេះអាចឈានទៅដល់ការគាំងក្នុងការបង្កើតរដ្ឋាភិបាលស្របច្បាប់ផងនោះ។
គណបក្សជំទាស់របស់លោកសម រង្ស៉ីបានអំពាវនាវឲ្យមានបាតុកម្មជាសាធារណៈ ប្រសិនបើការស៊ើបអង្កេតឯករាជ្យមិនអាចកើតឡើងដើម្បីស៊ើបអង្កេតការចោទប្រកាន់រឿងភាពមិនប្រក្រតីដែលអាចផ្តល់យុត្តិធម៌និងដឹងការចាញ់ឈ្នះពិតប្រាកដនោះ។
បញ្ហាប្រទាញប្រទង់គ្នានេះមិនទាន់ច្បាស់ ថាតើសហគមន៍អន្តរជាតិអាចធ្វើយ៉ាងណាទៀតទេ ហើយ ថាតើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំ អាចនឹងអនុញ្ញាតឲ្យមានការពាក់ព័ន្ធពីអន្តរជាតិនោះឬយ៉ាងណាទេ។
លោកបណ្ឌិតចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃ Gerald Ford School of Public Policy នៅសាកលវិទ្យាល័យ University of Michigan បានថ្លែងថា៖ «រឿងនេះទំនងណាស់ដែលការស៊ើបអង្កេតរបស់អ.ស.ប.អាចបើកកកាយឃើញភស្តុតាងខ្លះអំពីការក្លែងបន្លំក្នុងការបោះឆ្នោតថ្មីៗនៅប្រទេសកម្ពុជា។ រឿងនោះនឹងអាចជាសម្ពាធលើគណបក្សប្រជាជនកម្ពុជាដើម្បីរៀបចំការបោះឆ្នោត ឡើងវិញ ឬបាត់អាសនៈបន្ថែម។ ហេតុផលនេះហើយដែលគណបក្សប្រជាជនកម្ពុជាមិនព្រមឲ្យមានការស៊ើបអង្កេតណាមួយដែលគ្មានផលប្រយោជន៍ដល់ខ្លួន»។
ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) បានថ្លែងថា ភាគីទាំងពីរអាចសម្របសម្រួលគ្នាតាមរយៈការផ្តល់សម្បទានអំណាចនិងគោលនយោបាយបានដែរ។
លោកនិយាយថា៖ «នៅមានចន្លោះទំនេរយ៉ាងច្រើនសម្រាប់ការសម្របសម្រួលដែលអាចផ្តល់ផលប្រយោជន៍ល្អប្រសើរសម្រាប់គណបក្សទាំងពីរ និងសម្រាប់ប្រទេសជាជាងការប៉ះទង្គិចគ្នាដោយបាតុកម្មនៅតាមដងផ្លូវ។គណបក្សប្រជាជនកម្ពុជាអាចផ្តល់ការតែងតាំងមុខតំណែងនានា សន្យាកែទម្រង់គោលនយោបាយជាក់លាក់ បើពុំដូច្នោះទេ ត្រូវទទួលយកជំហានដែលជាការព្រមព្រៀងឲ្យមានការស៊ើបអង្កេតដោយពេញលេញពីអ.ស.ប.។ យុទ្ធសាស្ត្រល្អរបស់គណបក្សសង្គ្រោះជាតិវិញគឺនៅបន្តដាក់សម្ពាធលើរដ្ឋាភិបាលតាមរយៈការតវ៉ាដោយអហិង្សា ហើយអំពាវនាវឲ្យមានការស៊ើបអង្កេតមួយដំណាលគ្នានឹងការចរចាជាសម្ងាត់ជាមួយមេដឹកនាំគណបក្សប្រជាជនកម្ពុជាសម្រាប់ឲ្យមានសម្បទាន។ ម៉្យាងទៀត ការតវ៉ារបស់គណបក្សជំទាស់ត្រូវតែធ្វើដោយសន្តិវិធីដើម្បីបញ្ជៀសល្បិចកលនៃការប្រើប្រាស់ស្ថានការណ៍នោះដើម្បីបង្ក្រាបបាតុកម្ម»។
លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាប្រហែលជាពិបាកទិញទឹកចិត្តក្រុមអ្នកតំណាងរាស្ត្រគណបក្សជំទាស់ឲ្យគាំទ្រខ្លួនណាស់លើកនេះ តែលោកសាស្ត្រចារ្យបានបញ្ជាក់ថា ការពន្យារពេលដោយគ្មានរដ្ឋាភិបាលក្នុងប្រទេសក៏មិនមែនជាផលប្រយោជន៍របស់កម្ពុជាដែរ។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពេលនេះក៏មិនមើលឃើញថា អ.ស.ប.និងបស្ចឹមប្រទេសជាអ្នកសម្របសម្រួលស្មោះត្រង់ដែរ ហើយមើលទៅទំនងជាការពិបាកដល់ពួកគេក្នុងការដើរតួនាទីសម្របសម្រួលស្ថានការណ៍កម្ពុជា។
លោកនិយាយថា៖ «តួនាទីស្ថាបនាដ៏សំខាន់សម្រាប់អ.ស.ប.និងប្រទេសមហាអំណាចលោកខាងលិច ដែលអាចធ្វើបានគឺរក្សាសម្ពាធការទូតលើគណបក្សប្រជាជនកម្ពុជា ដែលអាចបន្ថយការបង្ក្រាបទៅលើបាតុកម្មអហិង្សា ហើយអាចធ្វើការសម្របសម្រួលបានច្រើនជាងនេះទៀត។ ប្រទេសជិតខាងក្នុងតំបន់អាស៊ីនិងក្រុមប្រទេស ដូចជាសមាគមអាស៊ានជាទូទៅ តែងតែជៀសវាងការពាក់ព័ន្ធនឹងជម្លោះនយោបាយក្នុងស្រុក។ ដូច្នេះខ្ញុំមិនសង្ឃឹមថា នឹងឃើញពួកគេដើរតួនាទីសំខាន់ផ្នែកណាមួយទេ»។
លោកស្រីស្ស៊ីហូកុ ហ្គោតុ (Shihoko Goto) អ្នកស្រាវជ្រាវនៃអង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.នៃមជ្ឈមណ្ឌល Woodrow Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា ពលរដ្ឋកម្ពុជានៅតែមានជំនឿក្នុងដំណើរការប្រជាធិបតេយ្យ ហើយការអំពាវនាវឲ្យមានការស្រាវជ្រាវស៊ើបអង្កេតឡើងវិញគួរមានការពិចារណាឲ្យបានដិតដល់។
អ្នកស្រីនិយាយថា៖ «សហគមន៍អន្តរជាតិ រួមទាំងស.រ.អា. អាចដាក់សម្ពាធរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យធ្វើកិច្ចការនោះ»។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា លោកស្រីបានថ្លែងបន្តថា ការបន្តភាពទល់ច្រកអាចនាំទៅដល់បញ្ហារំជើបរំជួល ហើយនឹងអាចនាំទៅដល់ការបង្ក្រាបផងដែរ។
អ្នកស្រីនិយាយថា៖ «នៅពេលដែលព្រះមហាក្សត្របានអំពាវនាវឲ្យមានភាពសុខដុមរម្យនា ក្រោយការបោះឆ្នោតគឺជាការភ័យខ្លាចពិតប្រាកដដែលរដ្ឋាភិបាលនឹងចាត់វិធានការប្រឆាំងនឹងក្រុមបាតុករ។ បញ្ហានេះគួរតែជៀសវាង ទោះជាប្រើវិធីអ្វីក៏ដោយ។ ជារឿងដ៏គួរឲ្យសោកស្តាយដែលគោលបំណងរបស់សហគមន៍អន្តរជាតិមានតិចតួចនៅឡើយក្នុងការចាត់វិធានការការពារជាមុន នៅក្នុងដំណាក់កាលនេះ ខណៈដែលពួកគេរំពឹងថា បញ្ហាដែលមិនអាចដោះស្រាយបាននានាទាក់ទងនឹងលទ្ធផលបោះឆ្នោតអាចត្រូវដោះស្រាយបានដោយយន្តការក្នុងស្រុក»។
លោកប្រេដ អាដាំ នាយកអង្គការសិទ្ធិមនុស្សអាមេរិក Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាថា គណបក្សប្រជាជនកម្ពុជាព្យាយាមគ្រប់គ្រងអំណាចដោយគណបក្សតែមួយ តែក្រុមប្រទេសផ្តល់ជំនួយត្រូវតែធានាឲ្យប្រាកដប្រជាថា ជំនួយរបស់ពួកគេមិនផ្តល់ជូនរដ្ឋាភិបាលដែលកើតឡើងចេញពីការលួចបន្លំសន្លឹកឆ្នោតទេ។
លោកនិយាយថា៖ «បញ្ហាវាអាស្រ័យទៅលើនយោបាយ។ តើគណបក្សគ្រប់គ្រងប្រទេសខ្លាំងល្មមក្នុងការមិនឲ្យអ្នកស្រាវជ្រាវឯករាជ្យ ស្ថាប័នឯករាជ្យចូលរួមក្នុងដំណើរការផ្ទៀងផ្ទាត់ភាពមិនប្រក្រតីទេ? ខ្ញុំគិតថា ប្រសិនបើក្រុមប្រទេសអ្នកផ្តល់ជំនួយសម្រាប់កម្ពុជាជំរុញរឿងនេះ នោះរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការអនុញ្ញាតនោះទេ»។
លោកបានអះអាងបន្ថែមថា គណបក្សគ្រប់គ្រងប្រទេសដែលបង្ករភាពមិន ប្រក្រតីក្នុងពេលបោះឆ្នោតនោះ មិនចូលចិត្តភ្នែកនិងត្រចៀកឯករាជ្យពីអន្តរជាតិទេ។
លោកបន្តថា៖ «អ.ស.ប.គួរតែចូលរួមពាក់ព័ន្ធ។ ពួកគេជាអ្នកទទួលខុសត្រូវតាំងពីមានកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងបារីស និងពីសម័យអ៊ុនតាក់។ ហើយស.រ.អា.គួរតែចូលរួមពាក់ព័ន្ធ។ សហភាពអឺរ៉ុបត្រូវតែធ្វើសេចក្តីអំពាវនាវដូចគ្នានេះដែរ ហើយជប៉ុនចាំបាច់ត្រូវចូលរួមពាក់ព័ន្ធ។ ពួកគេត្រូវដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីធានាការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពដើម្បីឲ្យពលរដ្ឋកម្ពុជាមានការជឿជាក់ចំពោះលទ្ធផលបោះឆ្នោត។ ឥឡូវនេះគ្មានហេតុផលអ្វីធ្វើឲ្យពលរដ្ឋជឿជាក់ទេ»។
តែអ្នកនាំពាក្យរងរបស់លោកអគ្គលេខាធិការអ.ស.ប.បាន់ គីម៊ូនគឺលោកស្រីម៉ូរាណា សុង (Morana Song) បានថ្លែងប្រាប់វីអូអេខ្មែរពីទីក្រុងញូយ៉កមកថា លោកអគ្គលេខាធិការកំពុងតាមឃ្លាំមើលស្ថានការណ៍កម្ពុជាយ៉ាងដិតដល់។
អ្នកស្រីថ្លែងថា៖ «ដូចយើងបានបញ្ជាក់ច្បាស់ហើយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រគឺថា លោកអគ្គលេខាធិការអ.ស.ប.បានស្វាគមន៍ដំណើរការបោះឆ្នោតនៅកម្ពុជាដោយសន្តិវិធី កាលពីថ្ងៃទី២៨ ខែកក្កដា។ ដោយមានរបាយការណ៍ច្របូកច្របល់អំពីបញ្ហាភាពមិនប្រក្រតី អ.ស.ប.លើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបណ្តឹងដោយយុត្តិធម៌និងដោយតម្លាភាព ក្នុងបំណងជាសំខាន់ដើម្បីធានាការតាំងចិត្តដ៏ត្រឹមត្រូវ និងគោរពឆន្ទៈពលរដ្ឋកម្ពុជា។ លោកអគ្គលេខាធិការបានបន្តថា នឹងបន្តឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់»។
ដោយមានភាពមិនប្រក្រតីជាច្រើន សហគមន៍អន្តរជាតិមិនទាន់មានការបញ្ជាក់ថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវទេមកទល់ពេលនេះ តែទទូចឲ្យមានការដោះស្រាយ និងស៊ើបអង្កេតភាពមិនប្រក្រតីជាច្រើន ដែលបានកើតឡើងទាក់ទងនឹងការបាត់ឈ្មោះ បញ្ជីឈ្មោះប៉ោង ការចេញបណ្ណបោះឆ្នោតច្រើនហួសហេតុ ទឹកថ្នាំជ្រលក់ម្រាមដៃអាចលុបជ្រះដែលបង្ករឲ្យមានការបោះឆ្នោតបានលើសពីម្តងជាដើម។
គ.ជ.ប.គ្រោងនឹងប្រកាសលទ្ធផលបឋមជាផ្លូវការនៅថ្ងៃទី១០ ខែសីហា តែគម្រោងនេះអាចមានការពន្យារពេលដោយសារមានបណ្តឹងជាច្រើនដែលមិនទាន់ដោះស្រាយរួច៕