ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំងពីរ​មិនទាន់​បន្ទន់​ជំហរទេ ថ្វី​បើ​​ព្រះ​មហាក្សត្រចេញ​​ព្រះ​រាជសារ​


ព្រះមហា​ក្សត្រ​សម្តេច​នរោត្តម​ សីហមុន្នី​ ​បាន​ចេញ​ព្រះរាជសារ​ភ្លាមៗ​ជា​បន្ទាន់​មួយ​ក្រោយ​ពី​ស្ថាន​ភាព​នយោបាយ​បាន​ជាប់គាំង ​ក្រោយ​ពីការ​បោះឆ្នោត។
ព្រះមហា​ក្សត្រ​សម្តេច​នរោត្តម​ សីហមុន្នី​ ​បាន​ចេញ​ព្រះរាជសារ​ភ្លាមៗ​ជា​បន្ទាន់​មួយ​ក្រោយ​ពី​ស្ថាន​ភាព​នយោបាយ​បាន​ជាប់គាំង ​ក្រោយ​ពីការ​បោះឆ្នោត។
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ទទួល​សំឡេងគាំទ្រ​ក្រោយ​ពីការ​បោះឆ្នោត​ បាន​គាំទ្រព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ​ដើម្បី​ដោះស្រាយបញ្ហា​វិវាទ​ដោយ​សន្តិវិធី។​ ក៏​ប៉ុន្តែ ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយាបទ​រក​គ្នា​ដើម្បី​ទម្លុះ​ទម្លាយភាព​ជាប់​គាំង​នយោបាយ​នៅ​ឡើយទេ។​

ព្រះមហា​ក្សត្រ​សម្តេច​នរោត្តម​ សីហមុន្នី​ ​បាន​ចេញ​ព្រះរាជសារ​ភ្លាមៗ​ជា​បន្ទាន់​មួយ​ក្រោយ​ពី​ស្ថាន​ភាព​នយោបាយ​បាន​ជាប់គាំង ​ក្រោយ​ពីការ​បោះឆ្នោត។ ព្រះ​មហាក្សត្រ​បាន​អំពាវនាវ​ទៅ​គណបក្ស​ទាំង​ពីរ ដែល​ប្រជា​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​និតិកាល​ទី​៥ខាង​មុខនេះ​ សូម​មេត្តា​បន្ត​ពិភាក្សា​គ្នា​ រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​វិវាទ​ ឬ​បញ្ហាទាំង​ឡាយ​ដែល​នៅ​សេស​សល់។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​គណបក្សសង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ បាន​ពើប​ប្រទះ​នូវ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះឆ្នោត។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យបង្កើត​គណៈ​កម្មការ​ពិសេស​ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ទាំង​ពីរ​ គ.ជ.ប.​ អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើកិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ហើយ​នឹង​អង្គការ​សហ​ប្រជាជាតិ។​ ក៏ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជាវិញ​ទាមទារ​ឲ្យមាន​ការ​ដោះ​ស្រាយ​តាម​យន្តការ​របស់​គ.ជ.ប.​ ដោយ​បង្កើត​គណៈ​កម្មការ​ដើម្បីដោះស្រាយ​វិបត្តិ។

លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា ​លោក​មិន​ជំទាស់​នឹង​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ទេ ​ក៏ប៉ុន្តែ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ ​គេគួរ​តែ​យល់ព្រម​បង្កើត​គណៈ​កម្មការ​ពិសេស​នេះ​ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។​

លោក​បាន​បន្ថែម​ថា ​គណបក្ស​សង្គ្រោះ​ជាតិទាមទារ​ឲ្យមាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ ដោយ​ការ​រួបរួម​ជាតិ​ ឯកភាព​ជាតិ​ ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​សម្រាប់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា។

លោក​បញ្ជាក់ថា៖ ​«មិនមែន​មាន​ការ​ដោះស្រាយ​ដូច​អាណត្តិ​មុនៗ​ថា​ យើង​ចង់​ឲ្យរួបរួម​ជាតិ ផ្សះផ្សារ​ជាតិ ​ប៉ុន្តែ​ឈរ​លើ​ការ​មាន​ប្រៀប​ទៅ​លើ​គណបក្ស​កាន់​អំណាច​ទេ គឺ​អត់​ឲ្យអ្នកណា​មួយ​មាន​ប្រៀប​លើ​អ្នកណា​ទេ ​គឺ​ឲ្យយុត្តិធម៌»។​

យោង​តាម​លទ្ធផល​ក្រៅផ្លូវ​ការ​ជា​បណ្តោះ​អាសន្ន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ​ខ្លួន​ទទួល​បាន​៦៣​អាសនៈ​ ចំណែក​ឯគណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​អះអាង​ថា ខ្លួន​ទទួល​សំឡេងគាំទ្រ​ចំនួន​៦៨​អាសនៈ។​

តួលេខ​ខុសគ្នា​នេះ​បាន​បង្កឲ្យគណបក្ស​ធំៗ​ទាំង​ពីរ​ប្រកាន់​ជំហរ​តឹងរឹង​រៀងៗ​ខ្លួន​ថា ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី​៥​នេះ។​

លោក​ជាម យៀប​ សមាជិក​គណៈ​កម្មការ​អចិន្រ្តៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​គោរព​ អនុវត្ត​ទៅ​តាម​អ្វី​ដែល​ថ្នាក់​លើ​បាន​ណែនាំនិង​អប់រំ​ និង​ប្រកាន់​ជំហរ​ស្ងាត់​ស្ងៀម។​ លោក​បាន​បញ្ជាក់ថា ​មាន​តែ​គណបក្ស​ចាញ់​ឆ្នោត​ទេ​ ដែល​មាន​វប្បធម៌​តវ៉ា​មិន​សុខចិត្ត​នឹង​លទ្ធផល​នេះ។​

លោក​និយាយ​ថា៖​ «គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​ស្អី​ទេ។ ក្រោយ​ពី​បោះឆ្នោត​មក​ស្ងៀម​ស្ងាត់​ នៅទូទាំង​ប្រទេស។ ​យើង​អត់​មាន​កន្លែង​ណា​ធ្វើនេះ​ ធ្វើនោះ​ទេ ​មាន​តែ​គណបក្ស​ហ្នឹង​ទេ​ ដែល​បាន​លើក​ឡើង ​ហើយ​បាន​ធ្វើ​បាតុកម្ម​ ឬ​ក៏​ការ​ប្រជុំ​គ្នា​នៅ​តាម​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​នោះ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​តែ​មួយ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ​និង​ទម្លាក់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​មុខ​តំណែង​ ប្រសិន​ណា​បើ​គ.ជ.ប.​មិន​ដោះ​ស្រាយ​ភាព​មិនប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ដោយ​យុត្តិធម៌៕
XS
SM
MD
LG