ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​កាន់​តែ​កើន​ឡើង​ដោយសារ​តែ​សេចក្តី​សម្រេច​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​ទីក្រុង Jerusalem

Myanmada namoyishlar davom etmoqda. Yangon.

សហគមន៍​អន្តរជាតិ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្តី​ប្រកាស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែល​ថា​អាមេរិក​បាន​ទទួល​ស្គាល់​ទីក្រុង Jerusalem ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ ដែល​វិធានការ​នេះ​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​ជា​ថ្មី​ម្តង​ទៀត​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

លោក Antonio Guterres អគ្គ​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​តំណាង​ឲ្យ​សំឡេង​សាកល​ កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​បាន​ជុំរុញ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ភាព​អត់​ធ្មត់។

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «ចាប់​ពី​ថ្ងៃ​ទី​មួយ​ដែល​ខ្ញុំ​កាន់​តំណែង​ជា​អគ្គ​ស្នងការ​អង្គការ​សហប្រជាជាតិ​ ខ្ញុំ​តែង​និយាយ​ប្រឆាំង​នឹង​វិធានការ​ឯកតោភាគី​ណា​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ទីក្រុង Jerusalem គឺជា​បញ្ហា​ចុង​ក្រោយ​មួយ​ដែល​ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ​ ដោយ​យោង​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​និង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិដែល​ពាក់ព័ន្ធ​ និង​ដោយ​ពិចារណា​ទៅ​លើ​ការ​ព្រួយ​បារម្ភ​ពី​ភាព​ស្រប​ច្បាប់​របស់​ទាំង​ភាគី​ប៉ាឡេស្ទីន​និង​ទាំង​ភាគី​អ៊ីស្រាអែល‍»។

មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas បាន​ថ្លែង​ថា សេចក្តី​ប្រកាស​របស់​លោក ត្រាំ អំពី​ទីក្រុង Jerusalem គឺ​ជា​សេចក្តី​ប្រកាស​ដក​ខ្លួន​ចេញ​ពី​តួនាទី​មួយ​របស់​ខ្លួន​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាព‍»។

អ្នក​ចរចា​កំពូល​របស់​ប៉ាឡេស្ទីន​លោក Saeb Erekat បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​ជំហាន​ផ្តាច់​ការ​មួយ​ ដែល​បិទ​ទ្វា​ចំពោះ​ការ​ចរចា​ ហើយ​ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី ត្រាំ នៅ​យប់​នេះ​បាន​ដក​អាមេរិក​ចេញ​ពី​តួនាទី​មួយ​នៅ​ក្នុង​ដំណើរការ​សន្តិភាព។ ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​នឹង​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​សម្រាប់​ក្រុមប្រឹក្សា​កណ្តាល​របស់​ប៉ាឡេស្ទីន​ដើម្បី​សិក្សា​ទៅ​លើ​សុន្ទរកថា​នេះ ហើយ​និង​ដើម្បី​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ជម្រើស​ដែល​យើង​មាន បន្ទាប់​មក​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សមរម្យ​ទៅ​លើ​បញ្ហា​ជា​ច្រើន‍»៕