ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បណ្ដា​ប្រទេស​អារ៉ាប់​ព្រមាន​ប្រឆាំង ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុង Jerusalem ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​កូរ៉េ​ខាង​ជើង ខណៈ​ដែល​លោក​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺម៉ង់ Sigmar Gabriel នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​កូរ៉េ​ខាង​ជើង ខណៈ​ដែល​លោក​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺម៉ង់ Sigmar Gabriel នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ហ្ស៊កដានី​លោក Ayman Safadi បាន​និយាយ​ថា លោក​បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson អំពី «ផល​វិបាក​ដ៏​គ្រោះថ្នាក់‍» ដែល​អាច​កើត​មាន​ឡើង​បាន ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុង Jerusalem ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។

លោក Ayman Safadi បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ថា៖ «ការ​សម្រេច​ចិត្ត​ដូច​នេះ​អាច​បង្ក​ឲ្យ​មាន​កំហឹង​ផ្ទុះ​ឡើង​នៅ​រាល់​បណ្ដា​ប្រទេស​អារ៉ាប់​ឥស្លាម​ទាំង​អស់ ដោយ​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង និង​បំផ្លាញ​ដល់​កិច្ច​ប្រឹងប្រែង​សន្តិភាព‍»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​សប្ដាហ៍​នេះ​អំពី​គោល​នយោបាយ​របស់​រដ្ឋបាល​របស់​លោក​លើ​បញ្ហា​ទីក្រុង Jerusalem។

លោក Jared Kushner ដែល​ជា​កូន​ប្រសា​ប្រុស​របស់ និង​ជា​អ្នក​ជំនួយការ​ជាន់​ខ្ពស់​របស់​លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក Trump មិន​ទាន់​សម្រេច​ចិត្ត​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នានា​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា លោក Trump គ្រោង​នឹង​ទទួល​ស្គាល់​ទីក្រុង Jerusalem ថា​ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​បាន​ផ្អាក​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង Tel Aviv ទៅ​កាន់​ទីក្រុង Jerusalem។

អ៊ីស្រាអែល​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង Jerusalem នៅ​ក្នុង​សង្គ្រាម ៦ ថ្ងៃ កាល​ពី​ឆ្នាំ ១៩៦៧ និង​ក្រោយ​មក​បាន​ភ្ជាប់​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Jerusalem ជា​របស់​ខ្លួន ដែល​នេះ​ជា​វិធានការ​ដែល​សហគមន៍​អន្តរជាតិ​មិន​ដែល​ទទួល​ស្គាល់​នោះ​ទេ។ ប៉ាឡេស្ទីន​ចង់​បាន​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Jerusalem នោះ ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត រី​ឯ​អ៊ីស្រាអែល​វិញ បាន​អះអាង​ថា ទីក្រុង Jerusalem ទាំង​មូល​ជា​រដ្ឋធានី​ទាំង​មូល​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG