ក្រុមមន្រ្តីឥណ្ឌូនេស៊ីនិយាយថា មនុស្សយ៉ាងហោចណាស់ក៏៣០នាក់បានស្លាប់ នៅពេលដែលយន្តហោះដឹកជញ្ជូនមួយគ្រឿងរបស់យោធាបានធ្លាក់ចូលក្នុងសង្កាត់មួយរបស់អ្នកស្រុកនៅលើកោះជ្វា។
យន្តហោះធុន Hercules C-130 បានធ្លាក់នៅពាក់កណ្តាលថ្ងៃត្រង់ ថ្ងៃអង្គារនេះចូលទៅក្នុងផ្ទះ២ល្វែង ហើយនិងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Medan ដែលជាទីក្រុងធំទី៣របស់ឥណ្ឌូនេស៊ី។
រូបភាពពីបណ្តាញសង្គមបានបង្ហាញពីយន្តហោះធ្លាក់ឆេះទ្រលោម ដែលមានផ្សែងពណ៌ខ្មៅបានចេញពីអាគារខូចខាតនិងរថយន្តខូច។
អ្នកនាំពាក្យយោធានិយាយថា មនុស្ស១២នាក់ស្ថិតនៅលើយន្តហោះនោះ នៅពេលដែលវាបានចុះប៉ុន្មាននាទីបន្ទាប់ពីបានចាកចេញពីចំណតអាកាសយាននៅក្បែរនោះ។
បណ្តាញផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យន្តហោះនោះបានធ្លាក់បន្ទាប់ពីការប៉ុនប៉ងវិលត្រឡប់មកកាន់ចំណតអាកាសយានវិញពីព្រោះតែបញ្ហាបច្ចេកទេសដែលគេមិនដឹងច្បាស់លាស់។
យោធានៃប្រទេសឥណ្ឌូនេស៊ីបានរងផលប៉ះពាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដោយសារការធ្លាក់យន្តហោះ រួមមាននៅខែមិថុនា ឆ្នាំ២០១២ នៅពេលដែលយន្តហោះមួយគ្រឿងបានធ្លាក់នៅក្នុងបរិវេណផ្ទះនៅរដ្ឋធានីហ្សាការតា ដែលបានសម្លាប់មនុស្ស១១នាក់៕