រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​ចុះ​កិច្ច​ព្រៀង​ព្រៀង​ភស្តុភារ​សំខាន់​មួយ​ជា​អាមេរិក

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អាមេរិក​ លោក Ash Carter និង​លោក Manohar Parrikar រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា ចុះ​កិច្ចព្រម​ព្រៀង​មួយ​នៅ​មន្ទីរ​បញ្ជកោណ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា។

អាមេរិក​និង​ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ខាង​ភ័ស្តុភារ​សំខាន់​មួយ​ដែល​អាច​ឱ្យ​កង​កម្លាំង​ស.រ.អា.​ និង ឥណ្ឌា​ប្រើប្រាស់​មូលដ្ឋាន​នៃ​ប្រទេស​នីមួយៗ​សម្រាប់​ធ្វើការ​ជួស​ជុល​និង​ការ​ផ្តល់​គ្រឿង​ផ្គត់​ផ្គង់។​

មន្ត្រីម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ប្រាប់​ VOA ​ថា​អនុស្សារណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ផ្លាស់​ប្តូរ​ភ័ស្តុភារ​ដែល​ហៅ​កាត់ថា​ LEMOA នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​លោក​រដ្ឋមន្ត្រី

ការពារ​ប្រទស​ស.រ.អា. ​Ash Carter និង​លោក ​Manohar Parrikar ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា។ ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទាំង​ពីរ​នាក់​បាន​យល់​ព្រម​«ជា​គោលការណ៍»​អំពី​អនុស្សារណៈ​នេះ​នៅ​ពេល​ដែល​អស់​លោក​បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌ​កាល​ពី​ខែ​មេសា។​

លោក​ Carter បាន​ស្វាគមន៍​លោក ​Parrakar ​នៅ​ឯក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ដែល​នៅ​ទី​នោះ​ អស់​លោក​បាន​ពិភាក្សា​គ្នា​អំពី​ការ​ចាត់​ទុក​ប្រទេស​ឥណ្ឌា​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ជា​ដៃគូ​ខាង​ការពារ​ប្រទេស​ដ៏​ធំមួយ​របស់​ប្រទេស

អាមេរិក។ ការ​ចាត់ទុក​នេះ​បាន​ត្រូវ​ប្រកាស​នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi ​ក្នុង​រដ្ឋធានី​ Washington កាលពី​ខែ​មិថុនា។

កិច្ច​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ឯក្រសួង​ការពារ​ប្រទេស​អាមេរិក​ ដែល​ជា​ជំនួប​លើក​ទី​៦​រវាង​អស់​លោក​រដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​នេះ ​មាន​ឡើង​នៅ​មុន​សមយុទ្ធ​ប្រចាំ​ឆ្នាំ​សំខាន់​មួយ​រវាង​កងកម្លាំង​ស.រ.អា.​ និង​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕