ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​លីប៊ី


យុទ្ធជន​នៃ​កង​កម្លាំង​លីប៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ លើក​ដៃ​ក្រោយ​ពេល​ក្រុម​របស់​ខ្លួន​បាន​បាញ់ចំ​​ទីដៅ​នៃ​ក្រុម​រដ្ឋ​ឥស្លាម។
យុទ្ធជន​នៃ​កង​កម្លាំង​លីប៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ លើក​ដៃ​ក្រោយ​ពេល​ក្រុម​របស់​ខ្លួន​បាន​បាញ់ចំ​​ទីដៅ​នៃ​ក្រុម​រដ្ឋ​ឥស្លាម។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយា​យ​កាល​ពីថ្ងៃ​ចន្ទ​ថា​ កង​យោធា​ស.រ.អា.​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទីដៅ​របស់​ពួក​រដ្ឋ​ឥស្លាម ​នៅ​ក្នុង​ប្រទេស​លីប៊ី។​

បើ​តាម​ពួក​មន្ត្រី​ស.រ.អា.​និង​លីប៊ី​បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​ទាំង​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សំបុក​ពួករដ្ឋ​ឥស្លាម​ នៅ​ Sirte ​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋាភិបាល​លីប៊ី​ តាម​កិច្ច​ព្រម​ព្រៀង​ជាតិ​ដែល​គាំទ្រ​ដោយ​អ.ស.ប.​ដែល​ហៅ​កាត់​ថា​ GNA។​

ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​និយាយ​ថា​ លោក​ប្រធានា​ធិបតី​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​វាយ​ប្រហារ​ទាំង​នេះ​ដើម្បី​គាំទ្រ​កង​កម្លាំង​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយរដ្ឋាភិបាល GNA ​នៅ​ក្រោយ​លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ Ash Carter ​និង​លោក​ឧត្តមសេនីយ៍​ Joe Dunford ​ប្រធាន​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​បាន​ផ្តល់​អនុសាសន៍​ឱ្យ​វាយ​ប្រហារ។​

លោក ​Peter Cook ​លេខាធិការ​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ប្រទេសស.រ.អា.​បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​បាន​ត្រូវ​ចំ​រថក្រោះ​មួយ​គ្រឿង​របស់​ពួក​រដ្ឋឥស្លាម​ ដែល​បាន​វាយ​ប្រហារ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​កង​កម្លាំង​មាន​ចំណង​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល ​GNA​ និង​បាន​យក​ពួកជន​ស៊ីវិល​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នោះ។​ ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ទៀត​បាន​ត្រូវ​ចំ​យានយន្ត​ពីរ​គ្រឿង​របស់​ពួក​រដ្ឋ​ឥស្លាម។

ក្រសួង​ការ​ពារ​ប្រទេសស.រ.អា.​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​ចន្ទ​ថា​ ការ​វាយ​ប្រហារ​របស់​ស.រ.អា.​នឹង​បន្ត​លើទី​ដៅកង​កម្លាំង​រដ្ឋ​ឥស្លាម ក្នុង​ក្រុង​ Sirte ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ GNA ​អាច​ធ្វើការទៅមុខ​ដោយ​ដាច់​ណាត់​និង​ប្រកប​ដោយយុទ្ធ​សាស្ត្រ​ផង​ និង​ជួយ​កុំ​ឱ្យ​ពួក​រដ្ឋ​ឥស្លាម ​មាន​កន្លែង​ជ្រាក​កោន​សុខសាន្ត​មួយ​នៅ​ក្នុង​ប្រទេស​លីប៊ី​ ដែល​ពូក​គេ​អាច​វាយ​ប្រហារ​ស.រ.អា.​និង​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិកាំង​ចេញ​ពី​ប្រទេស​នេះ។លោក ​Cook ​បាន​និយាយ​ថា៖ «យើង​ចង់​វាយ​ប្រហារ​ពួក​រដ្ឋ​ឥស្លាម ​នៅ​កន្លែង​ណា​ដែល​ពួក​វា​ងើប​ក្បាល​ឡើង»៕

XS
SM
MD
LG