នៅទីក្រុង Tel Aviv លោក Biden បានស្តីបន្ទោស«ក្រុមម្ខាងទៀត»ចំពោះការផ្ទុះមន្ទីរពេទ្យហ្កាហ្សា
Your browser doesn’t support HTML5
នៅទីក្រុង Tel Aviv កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋធអាមេរិក លោក Joe Biden បានបង្ហាញការគាំទ្រដល់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានធ្លាក់ទៅសង្រ្គាមពេញលេញ។ លោក Biden ទំនងជាគាំទ្រអ៊ីស្រាអែល ដែលបានបដិសេធថាខ្លូនមិនទទួលខុសត្រូវចំពោះការផ្ទុះដ៏ធំនៅមន្ទីរពេទ្យ Gaza ដែលបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានបញ្ឆេះការតវ៉ានៅទូទាំងតំបន់ និងបានបញ្ឈប់កិច្ចប្រជុំកំពូលរបស់ លោក Biden ជាមួយបណ្តាមេដឹកនាំក្នុងតំបន់។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕