ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅថ្ងៃសុក្រនេះថា គ្មានការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ ដរាបណាការបង្ក្រាបដោយអំពើហិង្សាលើក្រុមកម្មករមិនទាន់ថមថយ។
យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណប្រាំនាក់បានស្លាប់បាត់បង់ជីវិតនិងចំនួន២៣នាក់ផ្សេងទៀតបានរងរបួស ក្នុងការបង្រ្កាបដោយអំពើហិង្សាមួយរបស់កងកម្លាំងរដ្ឋាភិបាលលើក្រុមកម្មកររោងចក្រដែលទាមទារដំឡើងប្រាក់បៀវត្សរ៍រហូតដល់១៦០ដុល្លារ។
កងកម្លាំងសមត្ថកិច្ច បានបាញ់គ្រាប់ពិតដោយកាំភ្លើងAK៤៧ទៅលើក្រុមកម្មករ។ ចំណែកក្រុមកម្មករបានតបតមកវិញដោយគប់ដុំថ្ម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស។
គណបក្សសង្គ្រោះជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនផ្អាកការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាដោយសារតែគណបក្សប្រជាជន មិនបានគោរពសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៥ ខែ តុលា ថាចៀសវាងការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។
លោក សម រង្ស៊ី បានថ្កោលទោសការប្រើប្រាស់អំពើហិង្សារបស់កងកម្លាំងសមត្ថកិច្ចលើក្រុមកម្មករ។ លោកបានអះអាងថា បើអំពើហិង្សាមិនបានថមថយទេនោះ គ្មានការចរចារណាមួយជាមួយគណបក្សប្រជាជនកម្ពុជា។
«យើងរង់ចាំទាល់តែសភាពការណ៍ទៅជាធម្មតាឡើងវិញ ស្ងប់ស្ងាត់ ស្ងប់ស្ងៀម គឺទាល់តែត្រជាក់បានយើងអាចជជែកគ្នាបាន។ បើពេលក្តៅគគុក ពុះកញ្ជ្រោលបែបនេះយើងមិនអាចជជែកគ្នាមានលទ្ឋផលល្អបានទេ»។
ការបង្ក្រាបដោយអំពើហិង្សារបស់កងកម្លាំងសមត្ថកិច្ចលើក្រុមកម្មករបានឈានដល់ថ្ងៃទី២ហើយ ខណៈដែលមានមហាបាតុកម្មដោយអហិង្សាមួយផ្សេងទៀត ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ បានចេញសេចក្តីជួនដំណឹងសារជាថ្មីមួយដោយបន្តដឹកនាំធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដើរហែក្បួនដោយសន្តិវិធីឡើងវិញជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ៦ ខែ មករានេះតទៅ។
លោក សម រង្ស៊ីបានព្រមានដល់កងកម្លាំងសមត្ថកិច្ចថា ត្រូវតែថយខ្លួន ថយជាបន្ទាន់ដើម្បីបញ្ចប់អំពើហិង្សា។
«កងកម្លាំងប្រដាប់អាវុធឲ្យដកខ្លួន ឲ្យដកថយរៀងៗខ្លួនទៅដើម្បីបញ្ចប់អំពើហិង្សាទាំងនោះជាបន្ទាន់។ ត្រូវតែរកដំណោះស្រាយដោយសន្តិវិធីក្នុងការចរចារជាមួយនឹងកម្មករ ក្រុមហ៊ុន និងរដ្ឋាភិបាល»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចនេះ គឺជាវិធានមួយដែលមាននៅក្នុងច្បាប់ដើម្បីរក្សាហើយធ្វើឲ្យមានសណ្តាប់ធ្នាប់នៅក្នុងសង្គមឡើងវិញដើម្បីការពារផលប្រយោជន៏សារធារណៈនិងឯកជន។
«បាតុកម្មយើងគ្មានអ្វីដែលជាមធ្យោបាយក្នុងការប្រឆាំងទេ។ ក៏ប៉ុន្តែកុប្បកម្មនិងរាល់សកម្មភាពដែលទាក់ទាញអោយមានអំពើហិង្សា យើងត្រូវតែបង្ក្រាប»។
បណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យបានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គណបក្សគូជម្លោះទាំងពីរហាក់បីដូចជាពិបាកក្នុងការវិលចូលតុចរចារវិញណាស់ តែគណបក្សទាំងពីរត្រូវតែពុះពារមកអង្គុយតុជុំគ្នាឲ្យបានដើម្បីបន្ឋូរបន្ថយភាពតានតឹង។
«មិនជាការល្អទេហើយនឹងអាចកាន់តែពិបាកដោះស្រាយទៅៗបើសិនជាយើងបណ្តែតបណ្តោយឲ្យស្ថានការណ៍កាន់តែមានកម្រិតធ្ងន់ធ្ងរទៅៗ។ ហើយគឺការប្រើប្រាស់អំពើហិង្សាគឺធ្ងន់ធ្ងរ»។
លោក សន ម៉ាកឃីនថត (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិកថា សហរដ្ឋអាមេរិកមានការសោកស្តាយចំពោះការបាត់បង់ជីវិតបាតុករក្នុងអំឡុងពេលប៉ះទង្គិចដោយអំពើហិង្សាជាមួយកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល។
លោកបានជំរុញឲ្យភាពគីពាក់ព័ន្ធទាំងអស់បន្តការដោះស្រាយបញ្ហាដោយអត់ធ្មត់ជាអតិបរមានិងតាមផ្លូវច្បាប់ដើម្បីរួមគ្នាឆ្ពោះទៅរកផ្លូវសន្តិភាព៕