រដ្ឋ Florida មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ទោះស្នូលរបស់ព្យុះសង្ឃរានេះបានចាប់ផ្តើមចេញពីប្រទេសនោះក៏ដោយ ខ្យល់និងការធ្លាក់ភ្លៀងយ៉ាងខ្លាំងរបស់ព្យុះ Irma នៅតែគំរាមកំហែងជីវិតមនុស្សនៅក្នុងប្រទេសសាធារណរដ្ឋដូមីនីកដែរ។ ស្ថានភាពដូចគ្នាត្រូវគេរំពឹងនឹងកើតមានឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ម៉ោងនៅសហរដ្ឋអាមេរិកនៅប្រជុំកោះ Turks និង Caicos និងកោះបាហាម៉ា។
ព្យុះ Irma បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរនៅកោះ Barbuda និងមនុស្ស៨នាក់ទៀតនៅ St. Martin បន្ទាប់ពីបក់បោកកាត់ប្រជុំកោះទាំងនោះនៅពេលដែលព្យុះប្រភេទទី៥នេះមានល្បឿនខ្យល់អតិបរមា២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថាព្យុះ Irma នឹងស្ថិតនៅជាព្យុះប្រភេទទី៤ឬទី៥ក្នុងរយៈពេលបីឬបួនថ្ងៃទៀត។
លោក Gerard Collomb រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបាននិយាយថា ចំនួនមនុស្សស្លាប់នៅកោះ St. Martin ទំនងនឹងកើនឡើង។ កោះនោះត្រូវបានបែង ចែករវាងប្រទេសបារាំងនិងហូឡង់។ មន្រ្តីហូឡង់បាននិយាយថា ពួកគេមិនទាន់បានទទួលដំណឹងអំពីមនុស្សស្លាប់ឬរងរបួសទេ ក៏ប៉ុន្តែមានការខូចខាតយ៉ាងខ្លាំង រួមទាំងចំណតយន្តហោះនិងកំពង់ផែផង។
ព្យុះ Irmaបានឆ្លងកាត់កោះព័រតូរីកូដែលបានធ្វើឲ្យដាច់ថាមពលដល់មនុស្សប្រហែល១លាននាក់។ ប្រធានក្រុមហ៊ុនថាមពលនៅលើកោះដែនដីរបស់សហរដ្ឋអាមេរិកបាននិយាយថា វាប្រហែលត្រូវការពេលវេលាពី៤ខែទៅ៦ខែមុនសេវាកម្មទាំងអស់អាចត្រូវបានស្តារឡើងវិញ៕