វ៉ាស៊ីនតោន —
មេធាវីអាមេរិកាំងម្នាក់នឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅដំណាច់ខែមករានេះប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងមន្ត្រីជាន់ខ្ពស់របស់លោកទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនិងរារាំងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហម។
លោក ម័រតុន សក្លា (Morton Sklar) មេធាវីតំណាងឱ្យក្រុមសម្ព័ន្ធនៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់វីអូអេថា ក្រុមរបស់លោកបានប្រមូលភស្តុតាងជាយូរឆ្នាំមកហើយទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជានិងរង់ចាំលែងបានទៀតហើយដោយខ្លាចក្រែងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ជាងនេះទៀត។
លោកម័រតុន សក្លាបានបន្ថែមទៀតថា៖ «អ្វីដែលនាំឱ្យយើងសម្រេចចិត្តថាត្រូវតែធ្វើដោយសារតែព្រឹត្តិការណ៍នាពេលថ្មីៗនេះទាក់ទងនឹងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ គឺដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាការចូលរួមពាក់ព័ន្ធរបស់លោកហ៊ុន សែន ក្នុងបញ្ហាប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិសមនឹងត្រូវគេយកមកកាត់ទោសនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងពេលឥឡូវនេះ។ សកម្មភាពរបស់លោកទាក់ទិននឹងការបោះឆ្នោតគឺជាសកម្មភាពចុងក្រោយមួយដែលទាមទារឱ្យមានចំណាត់ការជាបន្ទាន់»។
ក្រុមសម្ព័ន្ធនៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ពួកគេកាលពីថ្ងៃច័ន្ទសប្តាហ៍មុនថាក្នុងចំណោមបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរួមមានសកម្មភាពដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រព្រឹត្តក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដូចជា ការវាយប្រហារលើក្រុមបាតុករនិងការតវ៉ារបស់កម្មករនៅទីលានប្រជាធិបតេយ្យ ការហាមឃាត់មិនឱ្យមានការជួបជុំសាធារណៈដែលមានមនុស្ស១០នាក់ឡើងទៅ និងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធនិងការចាប់ខ្លួនបាតុករដោយក្រុមកងកុម្មង់ដូពិសេស៩១១។
ការចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរារាំងដល់ដំណើរការសាលាក្តីខ្មែរក្រហមក៏នឹងបញ្ចូលនៅក្នុងពាក្យបណ្តឹងនោះដែរ ដោយចាត់ទុកថាសកម្មភាពរបស់លោកកន្លងមកក្នុងការរារាំងដំណើរការសាលាក្តីខ្មែរក្រហមគឺបានដាក់ខ្លួនទៅជាអ្នកសមគំនិតប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
លោកម័រតុន សក្លា បានបន្ថែមថា៖ «អ្វីដែលលោកហ៊ុន សែនបានធ្វើដើម្បីបញ្ឈប់សកម្មភាពនៃសាលាក្តីខ្មែរក្រហមនៅប្រទេសកម្ពុជាគឺជាការសមគំនិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលតុលាការខ្មែរក្រហមព្យាយាមកាត់ក្តី ដូច្នេះយើងជឿជាក់ថាលោកបានក្លាយជាអ្នកសមគំនិតក្នុងការរំលោភដល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងគួរតែយកមកកាត់ទោសនៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
ប្រទេសកម្ពុជាកំពុងតែជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ដោយគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលដែលចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលប្រកាសថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលបានអាសនៈចំនួន៦៨ហើយគណបក្សសង្គ្រោះជាតិទទួលបានតែ៥៥ពីក្នុងសភាដែលមានអាសនៈចំនួន១២៣។ គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មអស់រយៈពេលជាយូរមុននឹងរងការបណ្តេញដោយហិង្សាពីរដ្ឋាភិបាលនៅថ្ងៃទី៤ខែមករានេះ។
បណ្តឹងនេះជួន គ្នានឹងបណ្តឹងមួយទៀតទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសកន្លងមកថាពួកគេមិនខ្វាយខ្វល់នឹងបណ្តឹងទាំងនោះទេ។
យ៉ាងណាក៏ដោយ លោកម៉ក់ សម្បត្តិ អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថារដ្ឋាភិបាលមិនដែលលូកដៃចូលកិច្ចការរបស់តុលាការខ្មែរក្រហមទេ៖
«រដ្ឋាភិបាលគោរពតាមនីតិវិធីរបស់តុលាការខ្មែរក្រហមបានន័យថាគោរពតាមច្បាប់ស្តីពីការបង្កើតរបស់តុលាការខ្មែរក្រហម កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ វិធានផ្ទៃក្នុងរបស់តុលាការនិងទីបួនអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលលូកដៃចូលទៅក្នុងផ្ទៃក្នុងរបស់តុលាការខ្មែរក្រហមទេ»។
ហើយទាក់ទងនឹងការចោទប្រកាន់លើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ លោកម៉ក់ សម្បត្តិបានស្តីបន្ទោសដល់ក្រុមបាតុករថាជាអ្នកបានបង្កហិង្សាមុនទេដែលឈាននាំឱ្យរដ្ឋាភិបាលបង្រ្កាប៖
«បាតុកម្មធ្វើចុះ ធ្វើឡើងរហូតដល់ម៉ោងពីរយប់។ ម៉ោងពីរកណ្តាលអាធ្រាតហើយបានបង្កទៅជាបញ្ហាមានដុំថ្មមានដំបងទៅមានការប៉ះទង្គិចជាមួយសមត្ថកិច្ចដូច្នេះសមត្ថកិច្ចកាលណាប៉ះទង្គិចមានទាំងសងខាងបញ្ហាកកើតមានឡើង ក៏ប៉ុន្តែយើងក៏មិនធ្វើអ្វី ដែរបញ្ហាដែលបានកើតមានឡើងនៅពេលហ្នឹង។ អញ្ចឹងបានថាយើងផ្តល់សិទ្ធិប៉ុន្តែធ្វើម៉េចកុំឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយ ដំណើររឿងក្តី នេះនឹងត្រូវការពេលវេលាប្រហែលពីរខែសម្រាប់តុលាការនេះធ្វើការស៊ើបអង្កេតបឋមដោយការមើលលើការចោទប្រកាន់ដែលបានដាក់ទៅតុលាការហើយទើបសម្រេចថាតើបទល្មើសនេះស្ថិតនៅក្រោមយុត្ថាធិការរបស់តុលាការឬទេ។ នេះបើតាមការបញ្ជាក់របស់លោកម័រតុន សក្លា ដោយបន្ថែមថាប្រសិនបើរកឃើញថាបទល្មើសនោះ ស្ថិតក្រោមយុត្ថាធិការរបស់ខ្លួនគឺតុលាការនេះនឹងចេញដីការកោះហៅជនសង្ស័យ៕