លោកហ៊ុន សែនបានរិះគន់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចំៗឈ្មោះថា លោកកឹម សុខាចាត់ទុកគុកទួលស្លែង ឬមន្ទីរស២១ជាគុក«សិប្បនិម្មិត»របស់ពួកខ្មែរក្រហមដែល«រៀបចំឡើងដោយវៀតណាម»។
ភ្នំពេញ៖ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានវាយប្រហារខ្លាំងៗទៅលើមេដឹកនាំគណបក្សជំទាស់ដែលបក្សគូប្រជែង នៅថ្ងៃច័ន្ទនេះ។
នៅក្នុងពិធីសម្ពោធមួយនៅវត្តលង្កា ក្រុងភ្នំពេញ លោកហ៊ុន សែនបានរិះគន់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចំៗឈ្មោះថា លោកកឹម សុខាចាត់ទុកគុកទួលស្លែង ឬមន្ទីរស២១ជាគុក«សិប្បនិម្មិត»របស់ពួកខ្មែរក្រហមដែល«រៀបចំឡើងដោយវៀតណាម»។
លោកហ៊ុន សែន បានហៅសេចក្តីអត្ថាធិប្បាយនោះថា ជាការប្រមាថជនរងគ្រោះ និងដើម្បីបង្អាប់បន្តុះគណបក្សរបស់លោក។
«គ្រាន់តែជាគោលដៅដើម្បីបំផ្លាញហ៊ុន សែន បំផ្លាញជា ស៊ីម ហេង សំរិន បំផ្លាញគណបក្សប្រជាជន បែរជាគេប្រមាថព្រលឹងជនរងគ្រោះរាប់លាននាក់ និយាយជារូម និងរ៉ាប់ម៉ឺននាក់និយាយដោយឡែក នៅគុកទួលស្លែង។ ហេតុអ្វីបានជាងយើងមានមេដឹកនាំនយោបាយចេញមកនិយាយបែបនេះ?»
យ៉ាងណាក៏ដោយ លោកកឹម សុខាឆ្លើយតបវិញថា លោកហ៊ុន សែនបានបកស្រាយខុសពីសម្តីដើមរបស់លោក។
«ខ្ញុំឥតមាននិយាយដូចគាត់បកស្រាយផង។ ករណីគុកទួលស្លែង ដែលខ្ញុំបាននិយាយនោះគឺខ្ញុំនិយាយសាក្សី ចម្លើយ ដែលពួកខ្មែរក្រហមបានធ្វើដើម្បីចាប់ ដើម្បីចោទ ដើម្បីសម្លាប់ ដើម្បីធ្វើទារុណកម្មប្រជាពលរដ្ឋយើងនៅក្នុងគុកទួលស្លែងហ្នឹងគឺសុទ្ធតែពួកហ្នឹងច្នៃប្រឌិតទាំងអស់ សុទ្ធតែជារឿងសិប្បនិម្មិតទាំងអស់។ នេះជាអត្តន័យដែលខ្ញុំចង់ថា មិនមែនខ្ញុំចង់ថា ឥតមានគុកទួលស្លែងពិតទេ។ គុកទួលស្លែងមានពិត»។
មានជនរងគ្រោះយ៉ាងតិច១២៣៨០នាក់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោលនៅក្នុងគុកទួលស្លែង។
កាលពីថ្ងៃសៅរ៍ លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង និងជាប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហម ក្សេមក្សាន្តបានទាមទារឲ្យលោកកឹម សុខាសុំទោសព្រលឹងអ្នកស្លាប់នៅគុកទួលស្លែងតាមរយៈការអុជធូប សុំខមាលទោសនៅទីនោះ។
លោកកឹម សុខាថ្លែងថា លោកមិនបាននិយាយខុសនោះទេ។ ប៉ុន្តែមានការបកស្រាយខុសលើសម្តីរបស់លោក។ ហើយលោកមិនអាចសុំទោសបានទេ។
លោកហ៊ុន សែនបានស្នើដល់សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យធ្វើសេចក្តីស្នើច្បាប់ដើម្បីផ្តន្ទាទោសដល់អ្នកធ្វើសេចក្តីអត្ថាធិប្បាយថា «គ្មានរបបប្រល័យពូជសាសន៍»នៅកម្ពុជា។
នេះជាលើកទី២ហើយដែលលោកហ៊ុន សែនបានចាប់យកប្រធានបទទាក់ទងនឹងរបបខ្មែរក្រហមធ្វើជាគន្លឹះវាយប្រហារទៅលើគណបក្សគូប្រជែង ដែលអាចជាការគំរាមកំហែងដល់គណបក្សរបស់លោក ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាន់តែខិតជិតមកដល់។
កាលពីថ្ងៃទី២៣ខែឧសភា លោកហ៊ុន សែនបានព្រមានថា ការបោះឆ្នោតឲ្យគណបក្សជំទាស់ ដែលទំនងជាលោកសំដៅលើគណបក្សសង្គ្រោះជាតិនោះ នឹងនាំឲ្យមានរបបខ្មែរក្រហមវិលត្រឡប់មកកម្ពុជាវិញ ប្រសិនបើគណបក្សនេះឈ្នះឆ្នោតនោះ។
ក៏ប៉ុន្តែលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកហ៊ុន សែនកំពុងអនុវត្តគោលនយោបាយរបស់ពួកខ្មែរក្រហមទាក់ទងនឹងការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ៕