កម្ពុជាប្រកាស​ដក​ខ្លួន​ចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ប៉ុន្តែ​បក្ស​ប្រឆាំង​ប្តេជ្ញា​បន្តការ​តវ៉ា

Your browser doesn’t support HTML5

លោក ហ៊ុន​ សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា​និង​ជាប្រធាន​ព្រឹទ្ធសភា​ប្រកាសថា កម្ពុជា​បាន​សម្រេច​ដកខ្លួនចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយ​ពី​មាន​ការ​ប្រឆាំង​ជាច្រើន​នៅ​ក្រៅប្រទេស ដោយ​លោក​ចាត់​ទុក​ថា​ការ​ដក​នេះ​គឺជា«ការដកអាវុធ»ចេញ​ពី​ដៃ​ក្រុម​ប្រឆាំង។ ការប្រកាស​នេះ​កើតឡើង មុន​ពេល​ដែល​ក្រុម​ប្រឆាំង​គ្រោង​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចំនួន៤ថ្ងៃ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ខែតុលា​ ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​នៅ​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​បន្ត​ការតវ៉ា​តាម​ផែនការ​ ដោយអះអាង​ថា​ពួកគេ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ផងដែរ។ លោក ម៉ែន គឹមសេង សូម​ជូន​ព័ត៌មាន​ទាន់ហេតុការណ៍​ពី​រដ្ឋធានីវ៉ាស៊ីនតោន​ដូច​តទៅ៖