សភា​អាមេរិក​អនុម័ត​វិធានការ​​លើ​ការ​ចំណាយ​ ខណៈ​ព្រឹទ្ធសភា​មិន​ទាន់​ច្បាស់

ប្រធាន​សភា​តំណាង​រាស្ត្រ លោក Paul Ryan ធ្វើ​ដំណើរ​នៅ​សភា​ដើម្បី​បោះ​ឆ្នោត​លើ​ថវិកា​ ដើម្បី​រក្សា​រដ្ឋាភិបាល​សហព័ន្ធ​កុំ​ឲ្យ​មាន​ការ​បិទ កាល​ពី​ថ្ងៃទី​១៨ ខែ​មករា។

ពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​បាន​លើកការ​ប្រជុំ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មិន​បាន​បោះ​ឆ្នោត​អំពី​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​ផ្តល់​ប្រាក់​កាសឱ្យ​រដ្ឋាភិបាល​ហួស​ពី​ថ្ងៃ​សុក្រ​ទេ។​

ពួក​សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​នឹង​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​ជា​ថ្មី​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​អំពី​សេចក្តី​ព្រាង​ច្បាប់​មួយ​បាន​ត្រូវ​អនុម័ត​រួច​ស្រេច​ហើយ​ដោយ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។​

វិធានការ​នេះ​បានត្រូវ​អនុម័ត​ដោយ​ការ​បោះ​ឆ្នោត​ ២៣០​សំឡេង​ទល់​នឹង​ ១៩៧​ សំឡេង។​

ពួក​សមាជិក​សភា​មាន​ជម្រើស​ពីរ​គឺ​យល់​ព្រម​តាម​វិធានការ​ចំណាយ​បណ្តោះ​អាសន្ន​មួយ​មាន​រយៈ​ពេល​មួយ​ខែ​ដែល​គេ​ស្គាល់​នៅ​ក្នុង​វិមាន​សភា

Capitol Hill ​ថា​សេចក្តី​សម្រេច​ចិត្ត​មានធ្វើ​បន្ត​ (continuing resolution)​ ហើយ​ជម្រើសមួយ​ទៀត​ត្រូវ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​រហូត​ដល់​ពេល​ណា​មានការ​យល់​ព្រម​គ្នា​អំពី​ការ​ផ្តល់​ប្រាក់​កាស​ឱ្យ​រដ្ឋាភិបាល។​

ពួក​ប្រជាធិបតេយ្យ​មិន​បាន​គាំទ្រ​ដល់​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ​ ហើយ​បាន​បង្ខំ​ឱ្យ​មាន​ការ​ចរចា​គ្នា​រវាង​លោក ​Paul Ryan​ ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​និង​ក្រុម​សមាជិកសភា​អភិរក្ស​និយម​ហៅ​ជា​ភាសា​អង់គ្លេស​ថា​

House FreedomCaucus ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត។​ លោក Mark Meadows ប្រធាន​ក្រុម​ House Freedom Caucus បាន​សន្យា​ថា​នឹង​បោះឆ្នោត​ឱ្យ​មាន​ការ​ផ្តល់​ប្រាក់​ចំណាយ​ដល់​ក្រុម​យោធា​និង​គាំទ្រ​ដល់​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​ពី​អន្តោប្រវេសន៍​ដែល​ពួក​អភិរក្សនិយម​ចង់​ឱ្យ​មាន៕